Lenovo ដាក់​លក់​​ Smartphone ថ្មី​​តម្លៃ​ធូរ​ថ្លៃ​ ​នរណា​​ចង់​​បាន​​ខ្លះ​?

  • 2014-12-05 22:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ Lenovo បាន​ដាក់​បង្ហាញ​ទូរសព្ទ​ថ្មី​មួយ​​ទៀត​របស់​ខ្លួន​​មាន​ឈ្មោះ​ថា Lenovo K3 “Music Lemon” ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ដើម្បី​ប្រកួត​ប្រជែង​ Xiaomi។

 

Lenovo K3 “Music Lemon” មាន​អេក្រង់​​ទំហំ ៥អ៊ីញ (ប្រើ​បច្ចេកវិទ្យា IPS), កម្រាស់ ៧,៩ម.ម,​កាមេរ៉ា​ក្រោយ​ទំហំ 8MP និង​មុខ​ទំហំ 2MP។ ចំណែក​ឯ Memory របស់​វា​មាន​ទំហំ 16GB, RAM ទំហំ 1GB, CPU ប្រភេទ quad-core មាន​ល្បឿន 1.2 GHz , ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat និង​មាន​ថាមពល​ថ្ម2300 mAh។

 

 

Smartphone​​ ម៉ូដែល​នេះ​ដាក់​លក់​ក្នុង​​តាម​គេហទំព័រ​មួយ​របស់​​​ចិន​ឈ្មោះ​ JD ក្នុង​តម្លៃ ១០០ដុល្លារ​​ (តម្លៃ​នៅ​ប្រទេស​ចិន)​។ ម៉េច​ដែរ​ប្រិយមិត្ត​ពេញ​ចិត្ត​នឹង​ Lenovo K3 ពណ៌​ក្រូច​នេះ​ដែរ​អត់?​​​​

 

 

 

អានព័ត៌មានពី Lenovo ចុច​ត្រង់នេះ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phonearena

អត្ថបទពេញនិយម
អត្ថបទថ្មី