តារា​លេង​ម៉ូដ​សក់ វី ជីវ័ន្ត រក​ឃើញ​ដៃគូ​សក់​សំពោង​ដូចគ្នា​ហើយ!

  • 2015-06-17 15:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​តន្ត្រីករ វី ជីវ័ន្ត បាន​ប៉ះ​គ្នា​ជាមួយ​អ្នក​លេង​ម៉ូដ​សក់​សំពោង​ម្នាក់​ទៀត​ហើយ​ កាលពី​ថ្ងៃ​សន្និសីទ​សារព័ត៌មាន​របស់​ផលិតកម្ម​មហាហង្ស​នៅ​រោងភាពយន្ដ Major Cineplex by Cellcard ដើម​សប្ដាហ៍​នេះ។

 

“ភ្ញាក់ព្រើត​តែម្ដង​ពេល​បាន​ឃើញ​គាត់​មាន​ម៉ូដ​សក់​ដូច​ខ្ញុំ​ចឹង ហើយ​ពេល​នៅ​ជិត​គ្នា​មុខ​ក៏​ស្រដៀង​គ្នា​ទៀត"។ ជីវ័ន្ត ប្រាប់ Sabay។ តារា​សម្ដែង​រូប​នោះ​បាន​បន្ត​ទៀត​ថា "ស្មាន​តែ​អ្នក​សិល្បៈ​មាន​តែ​ខ្ញុំ​ទេ​ដែល​ចូលចិត្ត​ម៉ូដ​សក់​សំពោង តែ​ឥឡូវ​គឺ​មិនមែន​ទេ​ព្រោះ​មាន​គេ​ធ្វើ​ដូច​ខ្ញុំ​ដែរ"។

 

 

លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ទុក​សក់​បែប​នេះ ​ក៏​ព្រោះ​តែ​ការ​ចូលចិត្ត​ ដែល​ជា​សក់​​ពី​កំណើត​គ្រាន់តែ​បាន​លាប​ព័ណ៌​តិច​ៗ​បន្ថែម និង ​បាន​ថែទាំ​វា​យ៉ាង​យកចិត្តទុកដាក់​មិន​ចាញ់​មនុស្ស​ស្រី​ឡើយ។ "ម៉ូដ​នេះ​ខ្ញុំ​បាន​ធ្វើ​វា​ប្រហែល​ជា ៥ ឆ្នាំ ហើយ​គ្មាន​គំនិត​ចង់​ប្ដូរ​ម៉ូដ​ផ្សេង​ទេ"។

 

បុរស​ម្នាក់​ទៀត ដែល​មាន​សក់​សំពោង​ដូច​ ជីវ័ន្ត ដែរ​នោះ មាន​ឈ្មោះ​ថា ដួង វាសនា ​ជា​ប្អូន​តារា​សម្ដែង​ស្រី ដួង ស្រីពេជ្រ។ វាសនា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ក៏​ពេញ​ចិត្ត​ម៉ូដ​សក់​នេះ​ដែរ​ ទើប​ធ្វើ​អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ " ខ្ញុំ​ពេញចិត្ត​សក់​នេះ​ណាស់ និង​ បាន​ធ្វើ​ម៉ូដ​នេះ​ជាង ៩ ខែ​ហើយ"។ វាសនា និយាយ៕

 

សក់​ដូច​គ្នា​មែន តែ​ប្រិយមិត្ត​ថា អ្នក​ណា​សម​ជាង​?

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម