ភាពយន្ត​កូរ៉េ​ចំនួន៥​គ្រោង​​បញ្ចាំង​ឲ្យ​ទស្សនា​ដោយ​​ឥតគិតថ្លៃ​​ចុង​ខែ​នេះ

  • 2015-11-17 15:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី​២៧ដល់​ថ្ងៃ​ទី ​២៩​ ខែ​ វិច្ឆិកា ​ឆ្នាំ២០១៥​ នៅ​រោង​ភាព​យន្ត​ Legend Cinema ទួលគោក និង​មាន​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​​​កូរ៉េ​ចំនួន​៥រឿង ដើម្បី​អបអរ​​មហោស្រព​ភាពយន្ត​កូរ៉េ​នៅ​កម្ពុជា​លើក​ទី៩ ដោយ​ការ​ចាក់​បញ្ចាំង​នេះ​ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​។

 

 

តាម​សេចក្ដី​ជូនដំណឹង​របស់​ស្ថានទូត​កូរ៉េ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មហោស្រព​ភាពយន្ត​កូរ៉េ ធ្វើ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ឧត្ដមភាព​ខ្សែ​​ភាព​យន្ត​កូរ៉េ​អោយ​កាន់​តែ​ទូលាយ​ និង​រឹត​ចំណង​មិត្ត​ភាព​ប្រទេស​ទាំង​ពីរ​តាមរយៈ​ខ្សែ​ភាពយន្ត​អោយ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

សេចក្ដី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ភាពយន្ត​​ទាង​៥រឿង ​ដែល​គ្រោង​យក​មក​ចាក់​​ផ្សាយ​នោះ គឺ​​ជា​ស្នាដៃ​​​អ្នក​ដឹក​នាំ​រឿង​​ជន​ជាតិ​កូរ៉េ​ម្នាក់​ឈ្មោះ  អ៊ី​ជូន​អ៊ីក។ជា​មួយ​គ្នា​នោះ អ្នក​និពន្ធ​រូប​នេះ ក៏​គ្រោង​បង្ហាញ​ស្នាដៃ​ជា​ច្រើន​​ទៀត​ផង​ដែរ​នៅ​ក្នុង​ថ្ងៃ​ចាក់​បញ្ចាំង​នោះ។ ខាង​ក្រោម គឺ​តារាង​ចំណង​ជើង​ខ្សែភាពយន្ត និង ម៉ោង​ដែល​ត្រូវ​ចាក់​​​បញ្ចាំង:

Hall 1

Hall 2

Subtitle

11.27(Fri)

19:00

(Opening Ceremony)

The Throne

Khmer & English

11.28(Sat)

13:00

King and The Clown

The Happy Life

Khmer

16:00

The Throne

Radio Star

Khmer

19:00

Hope

King and The Clown

Khmer

11.29(Sun)

10:00

The Happy Life

Radio Star

Khmer

13:00

King and The Clown

Hope

Khmer

16:00

The Throne

The Happy Life

Khmer

 

 

នេះ​ជា​លើក​ទី៩​ហើយ​ដែល​ប្រទេស​កូរ៉េ បាន​ធ្វើ​មហោស្រព​ភាព​យន្ត​កូរ៉េ​នេះ​​ឡើង​នៅ​កម្ពុជា។ ស្ថានទូត​កូរ៉េ ​រំពឹង​ថា មហោស្រព​មួយ​នេះ​ នឹង​មាន​ទស្សនិកជន​ចូល​ទស្សនា​​ច្រើន ។ តាមរយៈ​មហោស្រព​ភាពយន្ត​នេះ នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​ភាព​យន្ត​ និង​ពង្រីក​​ទំនាក់​ទំនង​វិស័យ​ភាពយន្ត​រវាង​ប្រទេស​ទាំង​ពីរ​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​កូរ៉េ​​អោយ​ប្រជា​ជន​កម្ពុជា​ស្គាល់​កាន់​តែ​ច្រើន​ថែម​ទៀត៕ អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី