ល្បី​ថា​ ​Mazda​ ​MX-5 RF​ ​ស៊េរី​ថ្មី​មាន​រាង​កាច​ជាង​មុន​

  • 2016-03-24 17:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​ក្នុង​ទី​ក្រុង​ញីវយ៉ក​ ​ខាង​ក្រុមហ៊ុន​ ​Mazda​ ​បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ម៉ូដែល​ ​MX-5 RF​ ​ស៊េរី​ឆ្នាំ​ ​២០១៧​ ​របស់​ខ្លួន​។​ ​

 

 

​MX-5 RF​ ​ម៉ូដែល​ ​២០១៧​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ការ​រចនា​ថ្មី​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ​។​ ​ក្រៅ​ពី​រូប​រាង​ដ៏​ឆើត​ឆាយ​របស់​ ​MX-5 RF​ ​វា​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​បំពាក់​នូវ​ប្រភេទ​ដំបូល​បិទបើក​បាន​រហ័ស​ជាង​ម៉ូដែល​មុនដែរ​។​

 

 

ក្នុង​នោះ​ដែរ​ ​MX-5 RF​ ​ត្រូវ​បាន​គេ​ផលិត​ជា​ពីរ​ជម្រើស​​ ដែល​មួយ​សម្រាប់​ទីផ្សារ​អាមេរិក​ ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ ​Skyactiv-G​ ​ចំណុះ​ ​២លីត្រ​ និង​ម៉ាស៊ីន​ប្រភេទ​ ​Skyactiv-G​ ​ចំណុះ​ ​១,៥​លីត្រ​ សម្រាប់​ទីផ្សារ​អឺរ៉ុប​ ​និង​អាស៊ី​។​ ​ក្រៅ​ពី​នេះ​ចំពោះ​លក្ខណៈ​លម្អិត​នានា​ផ្សេង​ទៀត​សម្រាប់ MX-5 RF​ ​ស៊េរី​ឆ្នាំ​ ​២០១៧​ ខាង​ក្រុមហ៊ុន​មិនទាន់​បាន​បញ្ចេញ​នៅ​ឡើយ​ទេ​៕​

 

 

អាន​បន្ត​ ​៖​  RX 450h​ F Sport ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​បាន​រថយន្ត​ដែល​មាន​រាងសិចស៊ី

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ ​ប្រភព​ ៖superstreetonline

អត្ថបទថ្មី