​មក​លេង​ស្តង់ Smart អង្គរ​សង្រ្កាន្ត​ ៥ ហេតុ​ផល​មិន​ធ្វើ​ឲ្យ​​អ្នក​ទស្សនា​ខក​ចិត្ត

  • 2016-04-16 17:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Smart បាន​រៀប​ចំ​ស្តង់​ដ៏​ធំ​​​ សម្រាប់​​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៦។ ​អ្នក​ចូលរួម​នឹង​ទទួ​ល​បាន​​បទពិសោធន៏​​ថ្មីប្លែកៗ ក្នុង​ការ​ចូល​មក​ទស្សនា​និង​កម្សាន្ត​នៅ​ស្តង់របស់ Smart ដែល​បាន​រៀបចំ​ក្រោម​ប្រធានបទ “Experience Khmer, the Smart Way!”។

 

ទទួល​បាន​រង្វាន់​ភ្លាមៗ

 

 

គ្រាន់​តែ​ចូលរួម​លេង​ហ្គេម ឬ​ចូលរួម​ប្រកួត​ស្វែង​រក Smart Passport អ្នក​នឹង​អាច​មាន​ឱកាស​ចាប់ឆ្នោត​ឈ្នះ​ iPad Mini ទូរសព្ទ​ អាវយឺត មួក និង​វត្ថុ​អនុស្សាវរីយ​ជា​ច្រើន​ទៀត។ ទទួល​បាន​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ

 

 

ក្តៅ​ហត់​នឿយ ហេតុ​អ្វី​មិន​មក​ស្តង់ Smart ចែក​ទឹក​និង​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ។ ជួប​តារា​ក្នុង​ចិត្ត

 

 

កញ្ញា ឡូរ៉ា ម៉ម លោក​កាន់ពេជ្រ និង​លោក Tena ​នឹង​នាំ​​មក​ការ​សំដែង​និង​ភាព​រីករាយ​សម្រាប់​អ្នកគាំទ្រ​ ហើយ​ពួកគេ​ក៏​មិន​ខ្លាច​ក្នុង​ការ​លេង​ហ្គេម​កម្សាន្ត​ និងការ​ថត​រូប​ជាមួយ​ Nob 70 ទាំង​អស់​។

 

មាន​គ្រប់​សេវាកម្ម​ដែល​អាច​រក​បាន​ក្នុង​ពេល​តែ​មួយ

 

ចង់​បាន​ស៊ីម​ថ្មី ចង់​ប្តូរ​ស៊ីម 4G ស្វែង​រក​​ទូរសព្ទ​ថ្មីៗ​គ្រប់​ម៉ូដែល ឬ​មាន​ចម្ងល់​លើ​ការ​ប្រើប្រាស់​សេវា​ទូរសព្ទ Smart មក​​ស្តង់ Smart មិន​ខក​ចិត្ត​​ទេ។

 

ជួប​ស្រី​ស្អាត​ Smart ​សម្រស់​បាន

 

ក្រុមការងារ Smart សុទ្ធ​តែ​មាន​បុគ្គលិក​​​ស្រី​ស្អាតៗ Cute នៅ​គ្រប់​ស្តង់​តិច​ថា​មិន​ជឿ។

 

ក្រុម​ការងារ Sabay ក៏​កំពុង​ផ្សាយ​ផ្ទាល់​ចេញ​ពី​ស្តង់​របស់ Smart ដែរ

 

​ក្រុម​ការងារ​ Sabay ដែល​មក​ពី​ភ្នំពេញ​មាន​ទាំង​អ្នក​ថត​រូប អ្នក​ថត​វីដេអូ និង​អ្នក​សរសេរ​ព័ត៌មានជា​ច្រើន​នាក់​​​កំពុង​តែ​ផ្សាយ​ផ្ទាល់​ចេញ​ពី​ស្តង់ Smart តែ​ម្តងដើម្បី​​រាយការ​ព័ត៌មាន​ភ្លាមៗ និង​សកម្មភាព​ពិសេសៗ​​ពី​កម្មវិធី​អង្គរ​សង្ក្រាន្ត​​។