ឆ្នាំ​នេះ​គ្មាន​យក្ស​នោះ​ទេ ទោះ​មាន​នំ​ផ្លែ​អាយ​ទម្ងន់ ​២០ ​គីឡូក្រាម​ក៏​ដោយ

  • 2016-04-16 21:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខេង ខេមា អ្នក​ប្រចាំ​ការ​នៅ​ភូមិ​បង្អែម​នៃ​ក្តី​ស្រលាញ់បាន​និយាយ​ថា បើ​ទោះ​ឆ្នាំ​នេះ មាន​ធ្វើ​នំ​ផ្លែ​អាយ​ទម្ងន់​២០​គីឡូក្រាម​ពិត​មែន តែ​នំ​នេះ​មិន​ត្រូវ​បាន​គេ​ហៅ​ថា​នំ​ផ្លែ​អាយ​យក្យ​នោះ​ឡើយ ដូច្នេះ​សូម​អ្នក​ចូល​រួម​កុំ​មាន​ការ​​​យល់​ច្រឡំ​នោះ​អី។

 

 

ឆ្នាំ​មុន​ៗ​មាន​អង្រុត​យក្ស មួក​យក្ស នំ​អន្សម​យក្ស​ជា​ដើម ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​គ្មាន​ការ​ផលិត​​ជា​ទ្រង់​ទ្រាយ​ធំ​បែប​យក្ស​នោះ​ទេ។

 

លោក​បន្ត​ថា ក្នុង​មួយ​ថ្ងៃ​នំ​ផ្លែ​អាយ​នេះ​ធ្វើ​តែ​មួយ​លើក​ទេ ដោយ​ការ​ចម្អិន​ប្រើ​រយៈពេល​យូរ រហូត​ដល់​៤-៥​ម៉ោង និង​ពិបាក​ក្នុង​ការ​ធ្វើ​ផង​ដែរ។ សម្រាប់​ល្ងាច​នេះ​​ម៉ោង​ប្រមាណ ៥ នៅ​ភូមិ​បង្អែម​នៃ​ក្តី​ស្រលាញ់ នំ​ផ្លែអាយ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទម្ងន់​២០​គីឡូក្រាម​ធ្វើ​ដោយ​ស្នាដៃ​ចុង​ភៅ​ខ្មែរ នឹង​ពុះ​ចែក​នំ​នេះ​ជូន​អ្នក​ចូល​រួម​បរិភោគ​គ្រប់​ៗ​គ្នា​ភ្លក់​ដោយ​សេ​រី។

 

លោក​ថា រយៈពេល​នៃ​ព្រឹត្តិការណ៍​អង្គរសង្រា្កន្ត​នេះ ក្រុម​ចុង​ភៅ​បាន​ផលិត​នំ​ផ្លែ​អាយ​ទម្ងន់​២០​គីឡូក្រាម​នេះ ចំនួន​ ៣​ ដង​រួច​មក​ហើយ ហើយ​រាល់​ល្ងាច អ្នក​ចូល​រួម​ទាំង​អស់​អាច​មក​ភ្លក់​នំ​នេះ​បាន​ដោយ​សេរី។

 

ក្នុង​ភូមិ​បង្អែម​នៃ​ក្តី​ស្រលាញ់ ក្រៅ​ពី​មាន​ការ​បង្ហាញ​ជូន​នំ​ពីរ​ប្រភេទ គឺ​នំ​ផ្លែ​អាយ នំ​ត្រៀប​បាយ ការ​ប្រកួត​យក​ជយលាភី​ធ្វើ​នំ ក៏​មាន​កម្មវិធី​សប្បាយៗ​រាំ​លេង​កម្សាន្ត​ដើម្បី​បង្កើត​បរិយាកាស​រីករាយ​ដល់​អ្នក​ទស្សនា៕

អត្ថបទ៖ លឹម សុនា