​ម្ចាស់​ជយ​លាភីប្រណាំង រទេះគោ ក្របី​​ទទួល​បាន​រង្វាន់ ៣០០ ដុល្លារ

  • 2016-04-17 09:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិត​ស្វាញ ទី​បំផុត​ការ​ប្រណាំង​រទេះគោ ក្របី នៅ​អង្គរ​ឃ្យូង​យូ សម្រាប់​ព្រឹត្តិការណ៍​អង្គរសង្រា្កន្ត បាន​រក​ឃើញ​ម្ចាស់​ជយ​លា​ភី​ហើយ។

 

 

ចំពោះ ជយ​លា​ភី​លេខ​១ ទទួល​បាន​រង្វាន់​ជា​ទឹក​ប្រាក់ ៣០០​ដុល្លារ សម្រាប់​លេខ​២ ទឹក​ប្រាក់​២០០​ដុល្លារ លេខ​៣ បាន​១០០​ដុល្លារ និង​លេខ​៤ ទឹក​ប្រាក់​ចំនួន ៥០​ដុល្លារ។

 

@រទេះ​គោ​កង់​ប្រពៃណី (កង់​ឈើ)

  -ជយលាភីលេខ១ ៖ រទេះគោលេខ៦ បានលើលោក ប៉ូវ សេត -ជយលាភីលេខ២៖ រទេះគោលេខ១២ បានលើលោក ចៅ ចេក -ជយលាភីលេខ៣៖ រទោះគោលេខ៨ បានលើលោក ហ៊ីង ឆើត -ជយលាភីលេខ៤៖ រទេះគោលេខ៤ បានលើលោក ឈឿន ទៃ

 

@រទេះគោ កង់រថយន្ត

  -ជយលាភីលេខ១៖ រទេះគោលេខ១ បាន​លើ​លោក ថន ធា -ជយលាភីលេខ២៖ រទេះគោលេខ៦ បាន​លើ​លោក ភេ សៅ -ជយលាភីលេខ៣៖ រទេះគោលេខ៩ បានលើលោក ម៉ន មុត -ជយលាភីលេខ៤ ៖ រទេះ​គោ​លេខ បាន​លើ​លោក កុក សាវួន

 

@រទេះ​ក្របី

  -ជយលាភីលេខ១៖ រទេះគោលេខ៣ បាន​លើ​លោក កេង ភី -ជយលាភីលេខ២៖ រទេះគោលេខ៤ បាន​លើ​លោក ញិប ដា -ជយលាភីលេខ៣៖ រទេះគោលេខ៩ បាន​លើ​លោក ម៉ៅ សាវេង -ជយលាភីលេខ៤៖ រទេះគោលេខ១ បាន​លើ​លោក ម៉ុល ព្រេង

 

 

 

 

 

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម