ម៉ៃ​ឡូ! ឆ្ងាញ់និង​ផ្តល់​ប្រយោជន៍​ជាច្រើន​មុខ

  • 2016-05-31 00:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ៃ​ឡូ​គឺជា​ភេសជ្ជៈ​មាន​រសជាតិ​សូកូឡា​ឈានមុខ​គេ​ ផ្សំ​ពី​ស្រូវ​សាលី​ ដែលជាប្រភព​ជីវជាតិ​ថាមពល​ពី​ធម្មជាតិ​ និង​ម្សៅ Sklmmed milk។ ម៉ៃ​ឡូ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​និង​រាងកាយ​កុមារ។

 

 

អត្ថប្រយោជន៍ៈ

 

-សម្បូរ​ទៅដោយ​ជីវជាតិ​និង​វីតាមីនល្អ៖ ម៉ៃ​ឡូ​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន និង សារធាតុចិញ្ចឹម​ជាច្រើន​មុខ​ដែល​កុមារ​ត្រូវការ​ជា​ជំនួយ​ក្នុងការ​ចងចាំ និង​បង្កើន​ភាព​វៃឆ្លាត​របស់​ពួកគេ។

 

-ផ្តល់នូវ​ឱជា​រស​ឈ្ងុយឆ្ងាញ់៖ សូកូឡា​និង​ទឹកដោះគោ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានឱជារស​និង​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើន​ភាពជឿជាក់​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយថែម​ទៀតផង។

 

-ផ្តល់​ថាមពល​ពេញ​មួយថ្ងៃ៖ សារធាតុ​រ៉ែ​ដែលមាន​នៅក្នុង​ម៉ៃ​ឡូ​ជួយផ្តល់​ថាមពល​និង​កម្លាំងខ្លាំងក្លា ជួយ​រក្សា​ថាមពល​ឲ្យ​ស្ថិតស្ថេរ​ពេញ​មួយថ្ងៃ។

 

-ផ្ទុក​វីតាមីន A ៖ ជួយ​ឲ្យ​ភ្នែក​របស់​អ្នកមើល​ឃើញច្បាស់​និង​មាន​សុខ​ភាពល្អ។

 

-ក្រុម​វីតាមីន B ៖ ជួយ​បញ្ចេញ​ថាមពល​ពី​ចំណី​អាហារដល់​រាងកាយ។

 

-ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹងមាំ៖ ម៉ៃ​ឡូ​សម្បូរ​ជាតិ​កាល់ស្យូម វីតាមីន D និង Phosphorus ដែល​ធ្វើ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​របស់​កុមារ​រឹងមាំ។

 

 

របៀប​ឆុង​ម៉ៃ​ឡូ

 

ម៉ៃ​ឡូ​ក្តៅៈ ដាក់​ម្សៅ​ម៉ៃ​ឡូ៤ស្លាបព្រា​កាហ្វេ (ប្រហែល ២២ក្រាម) លាយ​ម្សៅ​ទឹកដោះគោ១ស្លាបព្រា​កាហ្វេ រួច​ចាក់ទឹក​ក្តៅ១២០មី​លី​លីត្រ កូរ​ឲ្យ​សព្វ​ជាការ​ស្រេច។

 

ម៉ៃ​ឡូ​ត្រជាក់ៈ ដាក់​ម្សៅ​ម៉ៃ​ឡូ៤ស្លាបព្រា​កាហ្វេ (ប្រហែល ២២ក្រាម) លាយ​ម្សៅ​ទឹកដោះគោ១ស្លាបព្រា​កាហ្វេ រួច​ចាក់ទឹក​ក្តៅ៦០មី​លី​លីត្រ កូរ​ឲ្យ​សព្វ រួច​ថែម​ទឹកកក​ដុំ​ជាការ​ស្រេច។

 

ម៉ៃ​ឡូ​គឺ​ស្លាក​សញ្ញា​ដែល​ក្មេង​ជុំវិញ​ពិភពលោក​ត្រូវការ​ទាំង​នៅផ្ទះ​និង​សាលារៀន ជា​ផលិតផល​របស់​ក្រុមហ៊ុន​ណេ​ស​ត្លេ។

 

ញ៉ាំ​ម៉ៃ​ឡូ​រៀងរាល់ថ្ងៃ ដើម្បី​ថាមពល​ឆ្ពោះទៅមុខ!