យឹម សម្បត្តិ ចេញថតទាំងរបួសជើង ដើរមិនរួច
- 2017-03-02 03:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យឹម សម្បត្តិ ចេញថតទាំងរបួសជើង ដើរមិនរួច
ចន្លោះមិនឃើញ
ម្សិលមិញរឿង "មន្តស្នេហ៍លេខា" បានចេញថតនៅប្រលានយន្តហោះ ដែល យឹម សម្បត្តិ ជាតួឯកប្រុសនៅក្នុងរឿងនេះ។ សំណាងមិនល្អ យឹម សម្បត្តិ មានរបួសជើង ដោយសារទាក់ជើងធ្លាក់ពី លើផ្ទះដូច្នេះធ្វើឲ្យការថត ជួបការលំបាកបន្តិច។
តែយ៉ាងណាក៏ដោយ សាស្ត្រាចារ្យសាលាមធ្យមវិចិត្រសិល្បៈភ្នំពេញផ្នែកនាដសាស្រ្ត អ៊ុំ វុឌ្ឍី ព្រមទាំងក្រុមការងារបានខិតខំអស់ពី កម្លាំងកាយចិត្តរៀបចំបែបណាឲ្យ ប្លង់ទាំងនោះ ទទួលបានជោគជ័យ។
"តួឯកប្រុសគាត់ថ្លោះជើង ចឹងកិច្ចការថតលំបាកមែនទែន ប៉ុន្តែយ៉ាងណាទាំងក្រុមការងារព្យាយាម រកប្លង់ណាដែលអាចជួយសម្រួលឲ្យតួប្រុស កុំសូវឈរច្រើន"។ អ្នកដឹកនាំ អ៊ុំ វុឌ្ឍី ថ្លែង។
បុគ្គលិកនៃតួអង្គ យឹម សម្បត្តិ នេះ ជាបុរសអ្នកមានទ្រព្យសម្បត្តិច្រើន មិនតែប៉ុណ្ណោះថែមទាំងជាបុរសសាវ៉ា មានស្នេហាជាមួយនារីរាប់ភ្លេច។ ក្នុងរឿងនេះគេមានឈ្មោះថា សេនី រីឯការថតនៅប្រលានម្សិលមិញនេះ ត្រង់ឈុតមួយដែលតួ សេនី និង លក្ខិណា ជូន ដំណើរ រតនា ទៅរៀននៅបរទេស ព្រមទាំង ឈុតមួយទៀត ដែល សេនី មកទទួល ចេតនា និង អេណា ត្រឡប់មកពីព្យាបាលរបួសពីប្រទេសថៃវិញ។
"មន្តស្នេហ៍លេខា" ជាប្រភេទរឿងស្នេហា កាច់កុងគ្នាតាំងពីដើមដល់ចប់ មិនតែប៉ុណ្ណោះចង់បង្ហាញពី ភាពសាវារបស់តួប្រុស ដែលមានដៃគូស្នេហាច្រើន ភាគច្រើនគេតែងប្រើប្រាស់លុយដើម្បីទាក់ទាញនារីទាំងនោះ។ចុងក្រោយតួអង្គនោះ ភ្ញាក់រលឹក និងកាន់តែស្វែងយល់ថា ស្នេហាដែលគេបង្កើតរាល់ថ្ងៃមិនមែនជាស្នេហាពិតផុសចេញពីបេះដូងនោះទេ។ ដូច្នេះគេក៏ត្រូវការស្នេហាមួយដែលអាចមើលថែគ្នា បារម្ភពីគ្នាដល់ថ្ងៃអនាគតដែរ៕