Xiaomi ចេញស្បែកជើងវៃឆ្លាត បំពាក់ឈីប Intel
- 2017-03-11 07:38:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ចេញស្បែកជើងវៃឆ្លាត បំពាក់ឈីប Intel
ចន្លោះមិនឃើញ
ក្រោយជោគជ័យជាមួយផលិតផលខ្សែដៃវៃឆ្លាតវាស់ស្ថានភាពសុខភាព Xiaomi ទើបបញ្ចេញស្បែកជើងវៃឆ្លាតម៉ូដែល 90 Minutes Ultra Smart Sportswear ដែលមានបំពាក់បន្ទះឈីបរបស់ Intel។
90 Minutes Ultra Smart Sportswear ប្រើបាន ៦០ ថ្ងៃពេលមានថាមពលពេញ អាចភ្ជាប់ជាមួយ App ក្នុងស្មាតហ្វូន និងអាចវាស់ដឹងពីជំហានដើរ និងរត់ ហើយអាចប្រើប្រាស់គ្រប់កាលៈទេសៈ ជាពិសេសធន់នឹងទឹក។
ផលិតមកជាមួយរូបរាងទាន់សម័យ ស្បែកជើងវៃឆ្លាតនេះមានតម្លៃ ៤៤ ដុល្លារ (បរទេស) ក្នុងមួយគូ និងមានច្រើនជម្រើសពណ៌ ហើយផ្ដើមចេញលក់មុនគេក្នុងប្រទេសចិនចាប់ពីថ្ងៃ ១៥ មេសា ២០១៧ នេះ៕