តើអ្នកមានបទពិសោធន៍និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែរឬទេ?
- 2025-04-29 04:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកមានបទពិសោធន៍និងជំនាញការងារល្អៗហើយចង់ក្លាយជាបុគ្គលិកតំណាងប្រទេសកម្ពុជា ជាអ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែរឬទេ?
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។
មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។
ក្រុមហ៊ុន Emirates កំពុងស្វែងរកបេក្ខជនដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារដើម្បីផ្តល់បដិសណ្ឋារកិច្ចដែលសាមញ្ញ ប៉ុន្តែបំពេញបានតាមតម្រូវការរបស់អតិថិជនល្អឥតខ្ចោះ និងបង្កើតពេលវេលាដ៏គួរឱ្យចងចាំសម្រាប់អតិថិជនផងដែរ។ ដោយសារតែការការពារសុវត្ថិភាព គឺជាការងារអាទិភាពចំបងមួយក្នុងចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុន Emirates បេក្ខជនឆ្នើមៗ គឺជាបេក្ខជននឹងត្រូវធ្វើការដឹកនាំដោយទំនុកចិត្ត និងកាន់ការងារទាក់ទងជាមួយការគ្រប់គ្រងសេវាកម្មលើយន្តហោះ ប្រកបដោយសុវត្ថិភាព និងនីតិវិធីសុវត្ថិភាព។
ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ គឺមាន "វិសាលភាពជាសកល” ដោយសារតែបានតំណាងឱ្យ ១៤៨ ជាតិសាសន៍ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃអតិថិជនរបស់ខ្លួន និងប្រតិបត្តិការអន្តរជាតិនៅទីក្រុងជាង ១៤០ លើទ្វីបចំនួន ៦ ជាមួយនឹងយន្តហោះទំនើបសរុបជាង ២៥០។ ក្រុមហ៊ុន Emirates គឺជាប្រតិបត្តិករដ៏ធំបំផុតនៅលើពិភពលោកនៃយន្តហោះ Boeing 777s និង A380s។ ថ្មីៗនេះ ក្រុមហ៊ុន Emirates ក៏បានដាក់ឱ្យដំណើរការយន្តហោះ A350 ចំនួនបួនគ្រឿងដំបូងរបស់ខ្លួន ដែលចំនួននេះបន្ថែមទៅលើយន្តហោះដែលកំពុងតែមានការរីកចម្រើនជាបន្ដបន្ទាប់របស់ខ្លួន។
ក្រុមហ៊ុន Emirates ផ្តល់ជូនបេក្ខជននូវឱកាសការងារដ៏ល្អប្រសើរ ជាមួយនឹងកន្លែងបណ្តុះបណ្តាលដ៏ល្អឥតខ្ចោះ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដ៏ទូលំទូលាយសម្រាប់បុគ្គលិករបស់ខ្លួន។ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates ទាំងអស់មានមូលដ្ឋាននៅទីក្រុងឌូបៃដែលជាទីក្រុងដែលពោរពេញដោយភាពរស់រវើក និងទទួលបានអត្ថប្រយោជន៍ការងារដ៏ល្អ ដែលមានដូចជា ប្រាក់ខែដែលមិនកាត់ពន្ធ កន្លែងស្នាក់នៅឥតគិតថ្លៃដែលផ្តល់ដោយក្រុមហ៊ុន ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅនិងមកពីកន្លែងធ្វើការ កញ្ចប់សេវាធានារ៉ាប់រងសុខភាពដ៏ល្អ ក៏ដូចជាការបញ្ចុះតម្លៃពិសេសលើទំនិញ និងសកម្មភាពកម្សាន្តជាច្រើននៅទីក្រុងឌូបៃ។ ការហោះហើរជាសកលរបស់ ក្រុមហ៊ុន Emirates ដែលកំពុងរីកចម្រើន ផ្តល់នូវឱកាសធ្វើដំណើរជាច្រើនដែលមាននៅតាមបណ្តាញរបស់ក្រុមហ៊ុននៅទូទាំងទ្វីបទាំងប្រាំមួយ។ អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates ក៏ទទួលបានអត្ថប្រយោជន៍ការធ្វើដំណើរក្នុងតម្លៃពិសេសសម្រាប់ផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងមិត្តភ័ក្តិសម្រាប់គោលដៅទាំងអស់ដែលក្រុមហ៊ុនមានជើងហោះហើរ។
បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាលដ៏ល្អិតល្អន់ដែលមានរយៈពេលប្រាំពីរសប្តាហ៍កន្លះ ទាក់ទងជាមួយប្រធានបទដូចជា បដិសណ្ឋារកិច្ច សុវត្ថិភាព និងការផ្តល់សេវា ក្នុងស្តង់ដារខ្ពស់បំផុតនៅកន្លែងបណ្តុះបណ្តាលដ៏ទំនើបរបស់ក្រុមហ៊ុននៅទីក្រុងឌូបៃ។ អ្នកបម្រើការលើយន្តហោះដែលទើបចូលបម្រើការ នឹងទទួលបានសិក្សាបន្ថែមអំពីភាពជាអ្នកដឹកនាំ និងជំនាញសង្គ្រោះជីវិតពីនីតិវិធីសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ការផ្ដល់ជំនួយសង្គ្រោះបឋមពីវគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រ ការសង្កេត និងការយល់ដឹងសំខាន់ៗអំពីឧស្សាហកម្មនៅក្នុងវគ្គសុវត្ថិភាព ការថែទាំស្បែក អាហារូបត្ថម្ភ និងសុខុមាលភាពពីវគ្គបណ្តុះបណ្តាលផ្នែកតុបតែង និងការស្លៀកពាក់ ហើយជាចុងក្រោយគឺ ការយល់ដឹងអំពីគោលការណ៍សំខាន់ៗនៃបដិសណ្ឋារកិច្ច និងសេវាបម្រើអាហារ និងភេសជ្ជៈដែលឈ្នះពានរង្វាន់របស់ក្រុមហ៊ុន Emirates នៅក្នុងវគ្គបណ្តុះបណ្តាលផ្នែកផ្ដល់សេវាកម្ម។ បេក្ខជនដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាលឱ្យយល់ដឹងអំពីការគោរពច្បាប់សន្តិសុខអាកាសចរណ៍អន្តរជាតិ និងចេះអនុវត្តការត្រួតពិនិត្យសុវត្ថិភាពចាំបាច់នានា ក៏ដូចជាការវាយតម្លៃអំពីការគំរាមកំហែង និងហានិភ័យនានាផងដែរ។
សម្រាប់លោកអ្នកដែលចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ លោកអ្នកគ្រាន់តែត្រូវចុចលើតំណភ្ជាប់ តែម្តង ដើម្បីមានឱកាសចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Emirates។ ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រការងារសម្រាប់អ្នកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុន Emirates នៅទីនេះ www.emiratesgroupcareers.com/cabincrew ។
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោកតាមរយៈក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣០៤ កៅអីធំទូលាយថ្នាក់ Economy Class។ ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងចាប់ផ្តើមហោះហើរពីខេត្តសៀមរាបទៅកាន់ទីក្រុងឌូបៃឆ្លងកាត់ទីក្រុងបាងកកក្នុងខែមិថុនា។
អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុន Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធីកម្សាន្តលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅសំឡេង និងផតខាស់៕