កីឡាករ​​៥​នាក់​នេះ​ ​អាច​​នឹង​ត្រូវ​ Man Utd ​​លក់​ចេញ​​ពេល​ចប់​រដូវ​កាល

  • 2017-04-16 00:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ចំណាយ​លុយ​ជិត​២០០​លាន​​ផោន​ កាល​ដើម​រដូវ​កាល​នេះ​ ដោយ​ទិញ​ចូល​កីឡាករ​ល្បីៗ​មួយ​ចំនួន។ ​បច្ចុប្បន្ន​ Man Utd ​មាន​កីឡាករ​ច្រើន​​ ប៉ុន្តែ​​​លេង​ពុំ​សូវ​សហការ​គ្នា​ល្អ​នោះ​ទេ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Jose Mourinho ដូច្នេះ​ពេល​ចប់​រដូវ​កាល​នេះ​ អាច​នឹង​​​ត្រូវ​លក់​ចេញ​ច្រើន។ ​​​ថ្ងៃ​នេះ​ Sabay ​សូម​បង្ហាញ​ឈ្មោះ​កីឡាករ​៥​នាក់​ ដែល​បិសាច​ក្រហម ​អាច​នឹង​លក់​ចេញ៖

១. Matteo Darmian៖ ខ្សែ​ការពារ​​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ ពុំ​សូវ​បាន​​​ចូល​លេង​ទេ​រដូវ​កាល​​នេះ​ ទើប​លេង​បាន​១៧​ប្រកួត​ប៉ុណ្ណោះ។ Darmian ​អាច​នឹង​ចេញ​ទៅ​ក្លឹប​ Inter Milan។

២. Chris Smalling៖ ខ្សែ​ការពារ​កណ្តាល​រូប​នេះ​ លេង​បាន​យ៉ាង​​​ល្អ​ កាល​ជំនាន់​អ្នកចាត់ការ​ Louis van Gaal ​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​ Mourinho ​រូប​គេ​​បង្ក​កំហុស​ច្រើន​ ដូច្នេះ​ Man Utd ​អាច​នឹង​លក់​ចេញ ​ហើយ​ទិញ​​ខ្សែ​ការពារ​ថ្មី​លំដាប់​ World Class ​ចូល​វិញ។

៣. James Wilson៖ ខ្សែ​ប្រយុទ្ធ​​វ័យ​២១​ឆ្នាំ​រូប​នេះ​ ​​ផ្ទេរ​ទៅ​ Derby County ​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ប៉ុន្តែ​បាន​រង​របួស​រហូត​ចប់​រដូវ​កាល។ ​បច្ចុប្បន្ន​រូប​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្លឹប​ Man Utd ​ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ U-21​ អាច​នឹង​ត្រូវ​បិសាច​ក្រហម​​លក់​ចេញ​ ព្រោះ​ Marcus Rashford ​កំពុង​តែ​លេង​ល្អ​ហើយ។

៤. Ashley Young៖ អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​​​រូប​នេះ​ ធ្លាប់​លេង​ជា​ខ្សែ​បម្រើ​ ឬ​ខ្សែ​ប្រយុទ្ធ ​កាល​ជំនាន់​អ្នកចាត់ការ​ Van Gaal ​ប៉ុន្តែ​បច្ចុប្បន្ន​​​រូប​គេ​កំពុង​លេង​ជា​​ខ្សែ​ការពារ​ឆ្វេង​បណ្ដោះ​អាសន្ន។ ​ដូច្នេះ​ចប់​​រដូវ​កាល​នេះ​ Young ​​​វ័យ​៣១​ឆ្នាំ​ អាច​នឹង​ត្រូវ​លក់​ចេញ ជំនួស​​វិញ​ដោយ​កីឡាករ​ថ្មី​វ័យ​ក្មេង។

៥. Adnan Januzaj៖ កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​​ វ័យ​២២​ឆ្នាំ​រូប​នេះ​ កំពុង​លេង​ឲ្យ​​ក្រុម​ Sunderland ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​បច្ចុប្បន្ន​ ប៉ុន្តែ​​រូប​គេ​លេង​ពុំ​សូវ​បាន​ល្អ​ទេ។ ​​ហើយ​បើ​​នៅ​ក្រុម​ Man Utd ​គឺ​រឹត​តែ​ពិបាក​ប្រជែង​យក​តំណែង​ជម្រើស​ដំបូង​ទៀត ដូច្នេះ​បិសាច​ក្រហម ​អាច​នឹង​​លក់​រូប​គេ​ចេញ​តែ​ម្តង ​ក្រោយ​ចប់​រដូវ​កាល​នេះ៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី