Top 10 ប្រជែងពាន Ballon d'Or ឆ្នាំ២០០១ គ្រាន់តែឃើញឈ្មោះញាក់សាច់
- 2017-10-10 07:35:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Top 10 ប្រជែងពាន Ballon d'Or ឆ្នាំ២០០១ គ្រាន់តែឃើញឈ្មោះញាក់សាច់
ចន្លោះមិនឃើញ
រំលឹកទៅអតីតកាលក្នុងឆ្នាំ២០០១ ជយលាភី Ballon d'Or បានទៅលើខ្សែប្រយុទ្ធ Michael Owen មកពីក្រុម Liverpool របស់អង់គ្លេស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនៅឆ្នាំនោះ កីឡាករដែលជាប់ក្នុងចំណោមកំពូលទាំង១០ ឬ Top 10 គឺសុទ្ធតែជា Super star កំពូលៗនៅក្នុងពិភពលោកដែលធ្វើឲ្យគេងឿងឆ្ងល់ថាតើ Owen អាចផ្ដួលអ្នកទាំងនោះដើម្បីឈ្នះពានដោយរបៀបណា?។
១០នាក់ដែលជាប់ពីលេខមួយដល់លេខដប់ពាន Ballon d'Or មានលេខ១. Michael Own, ២. Raul, ៣. Oliver Kahn, ៤. David Beckham, ៥. Totti, ៦. Luis Figo, ៧. Rivaldo, ៨. Shevchenko, ៩. Henry និងទី១០គឺ Zidane។
នៅឆ្នាំ២០០១ Owen ដែលជាខ្សែប្រយុទ្ធជួរមុខ Liverpool បានជួយក្លឹបឈ្នះពាន៥ក្នុងមួយរដូវកាលរួមមាន FA Cup, League Cup, UEFA Cup ឬ Europa League, UEFA Super Cup និង FA Charity Shield៕