Alli បោះពាក្យយ៉ាងឌឺទៅសិស្សច្បង Young ពេលប៉ះកាលពីចុងសប្ដាហ៍
- 2017-10-31 02:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alli បោះពាក្យយ៉ាងឌឺទៅសិស្សច្បង Young ពេលប៉ះកាលពីចុងសប្ដាហ៍
ចន្លោះមិនឃើញ
Dele Alli បានប្រាប់ទៅរៀមច្បង Ashley Young ថា "ឲ្យចូលនិវត្តន៍ទៅកាន់ដែកពិការទៅ" អំឡុង Manchester United យកឈ្នះ Tottenham កាលពីចុងសប្ដាហ៍កន្លងទៅ។
Alli និងYoungបានដំឡើងសរសៃកដាក់គ្នាក្នុងកីឡដ្ឋាន Old Trafford កាលពីថ្ងៃសៅរ៍ ដែលជាកន្លែង Anthony Martial ស៊ុត១គ្រាប់ជួយរកជ័យជម្នះឲ្យបិសាចក្រហម។ ហេតុការណ៍រវាងអ្នកទាំងពីរកើតឡើងពេល Young ប៉ះទង្គិចជាមួយខ្សែការពារ Serge Aurierបន្ទាប់មកAlli ក៏បានចូលមកលូកដៃ។
ក្រោយពីឭសិស្សប្អូនដែលមានសញ្ជាតិអង់គ្លេសបោះពាក្យព្រហើនបែបនេះ Young វ័យ៣២ឆ្នាំបានតបវិញថា៖ "ប្រាប់យើងមក តើឯឈ្នះពាន Premier League ពេលណា"។ ក្រោយពីទទួលជោគជ័យ Young បន្តបង្ហោះសារមួយជាមួយរូបសមាជិកក្រុម Man Utd នៅលើបណ្ដាញសង្គម Twitter ទៀតថា៖ " ក្រុមសហការគ្នាល្អ។ លទ្ធផលដ៏ល្អ។ ការនិយាយពិតជាថោកទាប"។ កីឡាករអង់គ្លេសជើងចាស់រូបនេះធ្លាប់លើកពាន Premier League ជាមួយ United កាលពីឆ្នាំ២០១៣៕