កូនបាសឆ្លាតវៃ Apple មានស្កេនផ្ទៃមុខ មិនចាញ់ iPhone X
- 2017-11-15 07:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនបាសឆ្លាតវៃ Apple មានស្កេនផ្ទៃមុខ មិនចាញ់ iPhone X
ចន្លោះមិនឃើញ
HomePod ជាប្រភេទ Speaker ឆ្លាតវៃដែលផលិតដោយក្រុមហ៊ុនដៃគូ Apple។ ការចេញលក់ផ្លូវការត្រូវគេដឹង ត្រូវពន្យារពេលដល់ខែធ្នូឯណោះ។
នាយកក្រុមហ៊ុនតៃវ៉ាន់ Inventec Appliances ដែលជាអ្នកផ្គត់ផ្គង់ឲ្យ Apple បានបញ្ជាក់ដូច្នោះថា "សម្រាប់ Smart Speaker នេះ មិនត្រឹមតែមកជាមួយប្រព័ន្ធត្រួតពិនិត្យសំឡេងមួយមុខទេ តែក៏មានការបញ្ចូលនូវមុខងារស្កេនផ្ទៃមុខឬ រូបភាព ឆ្លងកាត់បច្ចេកវិទ្យា AI"។
រំឭកថា HomePod មិនមែនជាឧបករណ៍ដំបូងបន្ទាប់ពី iPhone X ដែលគេរំពឹងបញ្ចូលមុខងារ Face ID នោះឡើយ ដោយសូម្បីតែ iPad ជំនាន់ក្រោយ ឆ្នាំ ២០១៨ ក៏មានពាក្យចចាមអារ៉ាមលេចលឺ នឹងប្រើបច្ចេកវិទ្យា TrueDepth Camera System មកជំនួយប្រព័ន្ធសុវត្ថិភាពថ្មីដូចគ្នា។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...