សញ្ញាគ្រីស ពណ៌ខៀវ និង ពណ៌ប្រផេះ លើ Facebook ខុសគ្នាម៉េច?
- 2017-12-21 03:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាគ្រីស ពណ៌ខៀវ និង ពណ៌ប្រផេះ លើ Facebook ខុសគ្នាម៉េច?
ចន្លោះមិនឃើញ
អ្នកប្រហែលជាសង្កេតឃើញថាមានគណនី និង Page មួយចំនួន មានសញ្ញាគ្រីស ពណ៌ខៀវ ឬ ពណ៌ប្រផេះ នៅបន្ទាប់ឈ្មោះរបស់ពួកគេ។ សញ្ញាគ្រីសទាំងពីរនេះ តំណាងឲ្យថាគណនី ឬ Page មួយ ទទួលបានបញ្ជាក់ថាជាគណនី ឬ Page ពិត។
យ៉ាងណាក្ដីចំពោះពណ៌ខៀវ និង ពណ៌ប្រផេះនៃសញ្ញាគ្រីសនេះមានអត្ថន័យខុសគ្នា។ សញ្ញាគ្រីសពណ៌ខៀវ ប្រើជាមួយ Page ឬ គណនី ដែលជាប្រភេទ បុគ្គលសាធារណៈ, ក្រុមហ៊ុន ឬ ម៉ាកសញ្ញាណាមួយ។ ចំណែកសញ្ញាគ្រីសពណ៌ប្រផេះប្រើជាមួយ Page ឬ គណនីដែលជាប្រភេទ ជំនួញ (Business) ឬ អង្គភាព ណាមួយ។
នេះមានន័យថា គណនី ឬ Page ណាមួយ ពេលដែលទទួលបានការបញ្ជាក់ពី Facebook គណនី ឬ Page នោះនឹងមានសញ្ញាគ្រីសពណ៌ប្រផេះ ឬ ពណ៌ខៀវ ដោយផ្អែកទៅតាមប្រភេទ Page ឬ គណនីរបស់ពួកគេ ដោយមិនអាចជ្រើសរើសពណ៌បាននោះទេ៕