BlackBerry ចែក​​ទូរសព្ទ​ KEYone Free អាច​ចូល​រួម​បាន​គ្រប់​ប្រទេស

  • 2017-12-24 02:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ BlackBerry បាន​បង្កើត​កម្មវិធី​​ពិសេស​មួយ​ ដោយ​ចែក​ជូន​ទូរសព្ទ​ BlackBerry KEYone Black Edition ដោយ​ឥត​គិត​ថ្លៃ​ ​ដែល​​បើក​ឲ្យ​ចូល​រួម​គ្រប់​ប្រទេស។

​ដើម្បី​អាច​មាន​ឱកាស​ឈ្នះ​ស្មាតហ្វូន​ស៊េរី​ពិសេស​នេះ ​មាន​លក្ខខណ្ឌ​ងាយ​ៗ​ដែល​អ្នក​ត្រូវ​ធ្វើ​តាម​ដូជ​ខាង​ក្រោម ៖

@ ចុច​ Follow គណនី​ BlackBerry Mobile នៅ​លើ​ Instagram

@ ចុច​ Like Post ​អំពី​​កម្មវិធី​នេះ​ នៅ​លើ​ Instagram និង​សរសេរ​ពាក្យ​ពេចន៍​រៀប​រាប់​ពី​មុខងារ​មួយ​របស់​ KEYone ដែល​អ្នក​ពេញ​ចិត្ត

@ Tag មិត្តភ័ក្ដិ​ចំនួន​ ៣ នាក់​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ចូល​រួម​ដែរ

កម្មវិធី​នេះ​នឹង​បញ្ចប់​នៅ​​ថ្ងៃ​ទី​ ២៩ ខែ​ធ្នូ​ ហើយ​​ឈ្មោះ​អ្នក​ឈ្នះ​នឹង​ប្រកាស​នៅ​លើ​គណនី​ Instagram ដដែល​នៅ​ថ្ងៃ​ទី​ ៣០ ខែ​ធ្នូ។

ចំពោះ​ BlackBerry KEYone Black Edition នេះ​ដែរ​​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB ធំ​ជាង​ប្រភេទ​ធម្មតា​ដែល​មាន​ទំហំ​តែ ៣២ GB ប៉ុណ្ណោះ និង​មាន​ RAM ទំហំ​ ៤ GB ស្រប​ពេល​ដែល​ប្រភេទ​ធម្មតា​មាន​ទំហំ​តែ​ ៣ GB។

KEYone មាន​អេក្រង់​ទំហំ​ ៤,៥ អ៊ីញ​, ប្រើ​បន្ទះ​ឈីប​ Snapdragon 625, កាមេរ៉ា​ ១២ MP, ថ្ម​ទំហំ​ ៣៥០៥ mAh អាច​បញ្ចូល​ថ្ម​បាន​លឿន និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី