ទូរសព្ទ​ ៣ ទៀត​ដូច​រញ្ជួយ​ផែនដី ប៉ុន្តែ​​ Note 8 អត់​មាន​រង្គើ​អី​បន្តិច

  • 2017-12-24 03:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​Galaxy Note 8 ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​គុណភាព​ល្អ​មួយ​ ក្នុង​ចំណោម​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន។ ចំណុច​មួយ​ដែល​ Note 8 អាច​ស៊ី​ដាច់​គូ​ប្រជែង​បាន​នោះ​គឺ​​បច្ចេកវិទ្យា​រក្សា​លំនឹង​ Optical Image Stabilization (OIS)។

Evan Rodgers ​បុគ្គលិក​ប្រចាំ​សារព័ត៌មាន​ Engadget បាន​បង្ហោះ​វីដេអូ​ខ្លី​ខាង​លើ​ នៅ​លើ​គណនី​ Twitter របស់​ខ្លួន​ ដែល​បង្ហាញ​ពី​​ការ​ប្រៀប​ធៀប​សមត្ថភាព​កាមេរ៉ា​ស្មាតហ្វូន​កំពូល​ ក្នុង​រថភ្លើង​ក្រោម​ដី។ វីដេអូ​ថត​ចេញ​ពី​ iPhone X, Mate 10 Pro និង Pixel 2 មើល​ទៅ​ដូច​ជា​​ផែនដី​កំពុង​រញ្ជួយ​ ប៉ុន្តែ​វីដេអូ​ថត​ចេញ​ពី Note 8 វិញ​ នៅ​ហ្នឹង​ល្អ សឹង​តែ​​មិន​មាន​រង្គើ​សោះ។

Note 8 ថត​បាន​ល្អ​បែប​នេះ ក៏​ដោយ​សារ​បច្ចេកវិទ្យា​រក្សា​លំនឹង​​ OIS ​ដែល​មាន​បំពាក់​លើ​ឡេន​កាមេរ៉ា​ទាំង​ពីរ។ iPhone X ​ក៏​មាន​បច្ចេកវិទ្យា​ OIS ​នៅ​លើ​ឡេន​ទាំង​ពីរ​ដែរ​ ប៉ុន្តែ​​ហាក់​ធ្វើ​មិន​បាន​ល្អ​ដូច​ជា​ Galaxy Note 8 ​នោះ​ទេ។ ចំណែក​ Mate 10 Pro វិញ​មាន​ OIS តែ​នៅ​លើ​កាមេរ៉ា​ប៉ុណ្ណោះ។ Pixel 2 មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​មែន​ពិត​​ ប៉ុន្តែ​អាច​រក្សា​លំនឹង​បាន​ល្អ​គួរ​សម៕​​​​​​​

​​​​​​​​​

ប្រភព៖ Android Police   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី