ឡាន​ Tesla ផលិត​ហើយ​ ចត​ចោល​ហាល​ថ្ងៃ​បែប​នេះ​

  • 2017-12-24 04:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផលិត​រថយន្ត​ Model 3 របស់​ក្រុមហ៊ុន​ Tesla ហាក់​ដូច​ជា​យឺត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ថត​ពី​លើ​អាកាស​ថ្មី​មួយ​បង្ហាញ​ថា​ Tesla កំពុង​ញាប់​ដៃ​ញាប់​ជើង​សម្រុក​ផលិត​រថយន្ត​ម៉ូដែល​នេះ។

វីដេអូ​បាន​ចាប់​យក​ទីធ្លា​រោងចក្រ​ផលិត​រថយន្ត​ Tesla ​ដែល​បាន​បង្ហាញ​​រថយន្ត​ Model 3 ​ផលិត​រួច​រាល់​ជា​ច្រើន​គ្រឿង​ចត​ទុក​ចោល​នៅ​ទីធ្លា​ចត​រថយន្ត។ ​មាន​ការ​ងឿង​ឆ្ងល់​ថា​ ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​រក្សា​ទុក​រថយន្ត​ច្រើន​បែប​នេះ​ ស្រប​ពេល​ដែល​អតិថិជន​ប្រមាណ​ ៤០០ ០០០ នាក់​ កំពុង​រង់ចាំ​វត្តមាន​រថយន្ត​នេះ៕

​​​​​​​​​

​​​​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី