អត្ថប្រយោជន៍​ទាំង ៨ ក្នុង​ការ​ថត​ប្រើ​ទម្រង់ JPEG

  • 2017-12-28 02:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ប្រើ​ទម្រង់ RAW មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​ថត​ប្រើ​ទម្រង់ JPEG សម្រាប់​អ្នក​ថតរូប​ជា​អាជីព តែ​មិន​មាន​ន័យ​ថា​គួរ​តែ​បោះបង់​ទម្រង់ JPEG នោះ​ទេ​។  អ្នក​ថតរូប​កាន់​តែ​ច្រើន​ឃើញ​អត្ថប្រយោជន៍​ក្នុង​ការ​ថត​ប្រើ​ទម្រង់ JPEG ជាង​ប្រើ RAW ដោយ​ពួកគេ​ពេញចិត្ត​នឹង​លទ្ធផល​ចេញ​មក​ពី​កាមេរ៉ា​។ ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​គុណសម្បត្តិ ទាំង ៨ ក្នុង​ការ​ថត​ប្រើ​ទម្រង់ JPEG ដើម្បី​ជា​ជ្រុង​មួយ​នៃ​គំនិត​។ 

១. ទំហំ File តូច​

ថ្វី​បើ​ទំហំ File រូបភាព​អាស្រ័យ​លើ​ទិដ្ឋភាព​បាន​ថត រូបភាព​ទម្រង់ RAW ធម្មតា​មាន​ទំហំ​ធំ​ជាង​ទម្រង់ JPEG ២ ទៅ ៣ដង ឬ ៦ ទៅ ៧ដង។ មេម៉ូរីកាត​ឆាប់​ពេញ ដូច្នេះ​ត្រូវការ​ពេលវេលា​ផ្លាស់ប្ដូរ​កាត ហើយ​បើ​ត្រូវការ​មេម៉ូរីកាត​ធំ ត្រូវ​ចំណាយ​លុយ​ច្រើន​បន្តិច​ដើម្បី​រក្សាទុក​ព័ត៌មាន​ទាំង​នេះ​។ អ្នក​អាច​មាន​ជម្រើស​ក្នុង​ការ​ថត​ប្រើ​ទម្រង់ RAW តូច ឬ​មធ្យម តែ​អ្នក​មិន​អាច​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​នៃ Sensor របស់​កាមេរ៉ា​នោះ​ទេ​។ 

២. ការប្រើ Burst កាន់​តែ​ល្អ​

ចំពោះ​ការ​ថតរូប​សកម្មភាព Buffer របស់​កាមេរ៉ា​នឹង​ឆាប់​ពេញ ប្រសិនបើ​អ្នក​ថត​ប្រើ RAW ឬ ទាំង RAW  និង JPEG ហើយ​អាច​ពន្យឺត​ល្បឿន​ពេល​ថត​រូបភាព​ប្រើ Burst (ការ​ថតរូប​បន្តបន្ទាប់​ដោយ​ចុច​សង្កត់​ឲ្យ​ជាប់​)។ អ្នក​ប្តូរ​ប្រើ​ជម្រើស JPEG ការ​ថត​នឹង​មាន​ល្បឿន​លឿន​។ កាមេរ៉ា​មួយ​ចំនួន​អាច​ឲ្យ​អ្នក​ធ្វើ​បែប​នេះ​បាន​រហូត​ដល់ មេម៉ូរីកាត​ពេញ តែ​អ្នក​គួរ​ប្រាកដ​ថា​ល្បឿន​មេម៉ូរីកាត​មាន​ល្បឿន​លឿន​ផង​ដែរ ក្នុង​ការ​ទទួល​យក​សំណុំ​រូបភាព​។ 

៣. បង្កើន​ចំណេះដឹង​

អ្នក​អាច​ព្យាយាម​ទទួល​លទ្ធផល​ល្អ​បំផុត​ក្នុង​ការ​ប្រើ​កាមេរ៉ា​តែម្តង ពេល​អ្នក​ថត JPEG ដូច្នេះ​អ្នក​អាច​ពិនិត្យ​រូបភាព និង​ស្វែង​រក​កំហុស​ឆ្គង​។ ប្រសិនបើ​អ្នក​ថត​ប្រើ​ទម្រង់ RAW អ្នក​ប្រហែល​ជា​មិន​ដឹង​កាមេរ៉ា​អ្នក​មាន​សមត្ថភាព​ផ្តល់​ឲ្យ​ប៉ុណ្ណា​នោះ​ទេ​។ អ្នក​អាច​ត្រួត​ពិនិត្យ​ការ Focus ជាមួយ​នឹង Control ពង្រីក​បង្រួម និង​ប្រើ Highlight ណែនាំ​ជាមួយ​នឹង Exposure ដើម្បី​កែប្រែ​តាម​ការ​គួរ ដូច្នេះ​អ្នក​កាន់​តែ​ដឹង​ពី​សមត្ថភាព​របស់​កាមេរ៉ា​អ្នក​ប្រើ​។ 

៤. ការ​កែតម្រូវ​ក្នុង​កាមេរ៉ា​តែ​ម្តង​

ក្រោយ​អ្នក​ផ្ដិត​យក​រូបភាព កាមេរ៉ា​អ្នក​អាច​ផ្តល់​ជម្រើស​កែប្រែ​មួយ​ចំនួន ដូចជា​កាត់បន្ថយ Noise លើ​តំបន់​នៃ​ទិដ្ឋភាព​ជាក់លាក់​ណាមួយ, ធ្វើ​ឲ្យ​តំបន់​មាន​ស្រមោល​មាន​កម្រិត​តុល្យភាព​ចំពោះ Exposure, មាន​ជម្រើស Preset (មាន​ប្រើ​ស្រាប់ៗ) កែប្រែ​ពណ៌ និង​មាន​ជម្រើស​ល្អ​មួយ​ចំនួន​ទៀត​។ ដោយ​ប្រើ​កាមេរ៉ា​អ្នក​ឲ្យ​អស់​ពី​លទ្ធភាព អ្នក​អាច​ចំណេញ​ពេលវេលា​បាន​ច្រើន​ដែរ​។ 

៥. ការ​កែតម្រូវ Lens បាន​រហ័ស​

កាមេរ៉ា​អាច​ដំណើរការ​ជួយ​ដល់​ការ​កែតម្រូវ Lens ដូចជា Vignetting, Distortion និង Chromatic aberration។  ប្រសិនបើ​អ្នក​ប្រើ Wide angle lens លើ​កន្លែង​ដែល​ប្រហែល​ជា​អាច​កើត​មាន Distortion និង Vignetting ចំនុច​នេះ​អាច​ជួយ​បាន ហើយ​ចំណេញ​ពេលវេលា​។ ពិត​ណាស់ អ្នក​អាច​ធ្វើ​បាន​លើ RAW ដោយ​ប្រើ​កម្មវិធី​កាត់ត​ផ្សេងៗ តែ​ការ​កែតម្រូវ​បាន​ភ្លាមៗ​ងាយស្រួល​ដោយ​ប្រើ JPEGមាន​លក្ខណៈ​ល្អ​ជាង​។ 

៦. អ្នក​មិន​តែង​តែ​ត្រូវការ RAW  នោះ​ទេ​

វា​ជា​គំនិត​ល្អ​ដោយ​ប្រើ RAW តែ​សម្រាប់​ការ​ថតរូប​ធម្មតាៗ មិន​តែងតែ​ចាំបាច់​នោះ​ទេ ដោយ​អ្នក​ត្រូវ​ការ​ដំណើរការ​គ្រប់​រូបភាព ត្រួតពិនិត្យ​មើល​ទំហំ ដែល​រូបភាព​ទម្រង់​ពីរ​មាន​ភាព​ខុសគ្នា​តិច​តួច ទាក់ទង​នឹង​ភាព​ច្បាស់ និង ការ​កាត់បន្ថយ Noise។ កាមេរ៉ា​ទំនើប​ជា​ច្រើន​មាន​ប៊ូតុង​យ៉ាង​ហោច​ណាស់​មួយ អាច​ដំណើរការ​ថត​ទម្រង់ RAW បាន​រហ័ស ដែល​មាន​ន័យ​ថា​អ្នក​អាច​ប្រើ JPEG គ្រប់​ការ​ថត និង​ប្តូរ​ប្រើ​ទៅ​កាន់ RAW ឬ ទាំង RAW និង JPEG បាន​រហ័ស ដូច្នេះ​អ្នក​អាច​ត្រួត​ពិនិត្យ​ម៉ូដែល​កាមេរ៉ា​សម្រាប់​ប្រយោជន៍​នេះ​បាន​។ 

៧. ប្រើ​បាន​ភ្លាមៗ​

ពេល​អ្នក​ថត JPEG អ្នក​អាច​ប្រើ​រូបភាព​នោះ​បាន​ភ្លាមៗ ហើយ​អាច​បើក​មើល​លើ​សឹង​តែ​គ្រប់ Device។ ប្រសិនបើ​អ្នក​ត្រូវការ​ផ្ញើរ​ទៅ​កាន់​នរណា ឬ​ចែករំលែក​លើ​បណ្ដាញ​សង្គម ឬ Print ចេញ ឬ​បើក​មើល​លើ​កុំព្យូទ័រ​បង្ហាញ អ្នក​អាច​ធ្វើ​បាន​ភ្លាមៗ​។ RAW file ត្រូវការ​កម្មវិធី​ជាក់លាក់ ដើម្បី​បើក​ដំណើរការ ហើយ​អាស្រ័យ​លើ​ម៉ូដែល​កាមេរ៉ា​ទៀត​។

៨. ពេលវេលា

អ្នក​មិន​ចាំបាច់​ដំណើរការ​កាត់ត ឬ​កែតម្រូវ​ដូច​ទៅ​នឹង RAW នោះ​ទេ ដូច្នេះ​អ្នក​មាន​ពេល​បន្ថែម​សម្រាប់​ខ្លួន​អ្នក​៕ 

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Digital Camera World   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី