មេធាវី​ឥណ្ឌា​គំរាម​ប្ដឹង​ WhatsApp ព្រោះ​ Emoji ឈ្លើយ​មួយ​

  • 2017-12-28 03:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មេធាវី​ឥណ្ឌា​មួយ​រូប​ ហាក់​មិន​សប្បាយ​ចិត្ត​នឹង​​រូប​ Emoji ឲ្យ​​ម្រាម​ដៃ​កណ្ដាល​ នៅ​លើ​ WhatsApp ​ដោយ​​ចង់​ឲ្យ​មាន​ការ​ដក​រូប​ Emoji នេះ​ចេញ​ក្នុង​ពេល​ ១៥ ថ្ងៃ បើ​មិន​ដូច្នេះ​ទេ​នឹង​ប្ដឹង​ WhatsApp ជា​មិន​ខាន។

មេធាវី​ឈ្មោះ​ Gurmeet Singh ដែល​ធ្វើ​ការ​នៅ​សាលា​ឧទ្ធរណ៍​​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​លើក​ឡើង​ថា​ ៖ "ការ​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​​មិន​ត្រឹម​តែ​ជា​រឿង​មិន​គួរ​សម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កាយ​វិការ​មួយ​ដែល​អសុរ​ជា​ទីបំផុត​​​”។ ការ​ធ្វើ​កាយ​វិការ​បែប​នេះ​ចំពោះ​ស្ត្រី​ភេទ​ ត្រូវ​បាន​ហាម​ប្រាម​ក្នុង​ប្រទេស​មួយ​នេះ។

​​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ ដែល​ WhatsApp ទទួល​រង​ការ​រិះគន់​ពី​ប្រទេស​ឥណ្ឌា។ តុលាការ​ឥណ្ឌា​បាន​ចេញ​ច្បាប់​ថា​​ការ​បង្ហោះ​ណា​មួយ​ដែល​ចាត់​ទុក​ថា​ជា​ព័ត៌មាន​​មិន​ពិត​​​ពី​​ Group ​​​លើ​​ WhatsApp អាច​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ មេ​ក្រុម​ (Admin) និង​អាច​​ជាប់​គុក​រយៈ​ពេល​ ១ ខែ​ផង​ដែរ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី