Apple ចេញសារសុំទោសរឿងធ្វើឲ្យ iPhone ដើរយឺត និងបញ្ចុះតម្លៃការប្ដូរថ្មថ្មី ៥០ ដុល្លារ
- 2017-12-29 02:01:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ចេញសារសុំទោសរឿងធ្វើឲ្យ iPhone ដើរយឺត និងបញ្ចុះតម្លៃការប្ដូរថ្មថ្មី ៥០ ដុល្លារ
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងមុននេះបន្តិច Apple បានចេញសារសុំទោសអ្នកប្រើប្រាស់ iPhone នៅលើពិភពលោក ទាក់ទងនឹងការបន្ថយល្បឿនលើ iPhone ដែលមានថ្មចាស់ៗ។
ក្នុងសារផ្ញើជូនអតិថិជនរបស់ខ្លួន Apple បាននិយាយថា អតិថិជនគួរតែយល់ថាក្រុមហ៊ុនមិនធ្វើរឿងនេះដោយចេតនាចង់ឲ្យអតិថិជនទិញ iPhone ថ្មីនោះទេ ប៉ុន្តែចង់ឲ្យ iPhone ចាស់ៗប្រើប្រាស់បានរយៈពេលយូរតាមដែលអាចទៅរួចទៅវិញទេ។
ដើម្បីជាការប៉ះប៉ូវ Apple បានបន្ថយតម្លៃលើការប្ដូរថ្មថ្មីពី ៧៩ ដុល្លារ មកនៅត្រឹម ២៩ ដុល្លារ ចាប់ពីម៉ូដែល iPhone 6 ឡើងទៅ។ ការផ្ដល់ជូននេះសម្រាប់គ្រប់ប្រទេសជុំវិញពិភពលោកដែលមានហាង Apple Store ផ្លូវការ ចាប់ពីចុងខែមករា ឆ្នាំក្រោយតទៅ។
Apple ក៏នឹងបញ្ចេញការអាប់ដេតនៅដើមឆ្នាំ ២០១៨ ដើម្បីបន្ថែមព័ត៌មានទាក់ទងនឹងថាមពលថ្ម ឲ្យអ្នកប្រើប្រាស់ដឹងកាន់តែលម្អិត៕