មេ​ Apple រក​លុយ​បាន​ច្រើន​ពេក​ ដល់​ថ្នាក់​គេ​​តម្រូវ​ឲ្យ​ជិះ​តែ​យន្តហោះ​ឯកជន​

  • 2017-12-29 03:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្សិលមិញ​​នេះ​ Apple បាន​ចេញ​ផ្សាយ​​លិខិត​​ស្ដីពី​ម្ចាស់​ភាគហ៊ុន​ ដែល​មាន​បង្ហាញ​ព័ត៌មាន​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី​ប្រតិបត្តិការ​ក្រុមហ៊ុន​ប្រចាំ​ឆ្នាំ​ ២០១៧។

​​លិខិត​​បាន​ពន្យល់​ថា​​លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple ​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​ ៩,៣៣ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៧។ បន្ថែម​ពី​នេះ​​​គាត់​ក៏​ទទួល​បាន​ប្រាក់​​បៀវត្ស​ប្រចាំ​ ៣,០៦ ​លាន​ដុល្លារ​ និង​ប្រាក់​រង្វាន់​​ចំនួន​ ៨៩,២ លាន​ដុល្លារ​ផង​ដែរ។ សម្រាប់​​ឆ្នាំ​ ២០១៧ នេះ​ ​លោក​ Tim Cook ​ទទួល​បាន​ចំណូល​សរុប​ ១០២ លាន​ដុល្លារ។

ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ដែល​មាន​បង្ហាញ​ក្នុង​លិខិត​ គឺ​​ចាប់​ពី​ពេល​នេះ​មាន​ការ​តម្រូវ​ឲ្យ​លោក​ Tim Cook ប្រើ​ប្រាស់​តែ​យន្តហោះ​ឯកជន​សម្រាប់​ការ​ធ្វើ​ដំណើរ​​ទាំង​ចំពោះ​ការ​បំពេញ​កិច្ច​ការងារ​ និង​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន។ ច្បាប់​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៧ ដោយ​គិត​គូរ​លើ​សុវត្ថិភាព​​របស់​លោក​ Tim Cook ដែល​បាន​ដើរ​តួ​ជា​នាយក​ប្រតិបត្តិ​ ដែល​ជា​តំណែង​​ខ្ពស់​បំផុត​មួយ។

លើស​ពី​នេះ​ ក្នុង​លិខិត​មាន​បញ្ជាក់​ថា​ Apple បាន​ចាយ​ ២២៤ ២១៦ ដុល្លារ​​លើ​​ការ​ការពារ​សុវត្ថិភាព​លោក​ Tim Cook នៅ​ឆ្នាំ​ ២០១៧ នេះ៕ ​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង