ចេញ​បញ្ជី​ស្មាតហ្វូន​ដែល​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ​នៅ​ឆ្នាំ​ ២០១៨​ ​​​​​​​​​​

  • 2017-12-29 03:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​ពី​ប្រទេស​ចិន​បាន​​បញ្ចេញ​​បញ្ជី​មួយ​ដែល​​មាន​បង្ហាញ​ថា​ស្មាតហ្វូន​ណា​ខ្លះ​នឹង​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 នៅ​ឆ្នាំ​ ២០១៨ ដោយ​មាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​ដែល​គេ​រំពឹង​ថា​ស្មាតហ្វូន​ទាំង​នោះ​បង្ហាញ​ខ្លួន​ទៀត​ផង។ ត្បិត​ថា​បញ្ជី​នេះ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ ១០០% ប៉ុន្តែ​វា​ហាក់​ដូច​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ។

ផ្អែក​តាម​បញ្ជី​​ បង្ហាញ​ថា​ Samsung នឹង​បញ្ចេញ​ Galaxy S9/S9+ នៅ​ខែ​កុម្ភៈ ដែល​នឹង​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon សម្រាប់​ទីផ្សារ​មួយ​ចំនួន។ LG ក៏​បង្ហាញ​ចេញ​ LG G7 នៅ​ខែ​កុម្ភៈ​ដូច​គ្នា។ បន្ទាប់​មក​នៅ​ខែ​មេសា​ Xiaomi Mi 7 បង្ហាញ​ខ្លួន ​តាម​ពី​ក្រោយ​ដោយ​ HTC U12 នៅ​ខែ​ឧសភា។ ខែ​មិថុនា​នឹង​មាន​ការ​បញ្ចេញ​ OnePlus 6, ZTE nubia Z18 និង​ Sony Xperia XZ Pro-A ស្រប​ពេល​ដែល​ Galaxy Note9 ចេញ​ខែ​កញ្ញា ជា​មួយ​គ្នា​នឹង​ Xiaomi Mi Mix 3 និង​ LG V40។

ខែ​តុលា​ជា​ការ​ប្រកាស​ចេញ​ Google Pixel 3 និង Pixel 3 XL រួម​ទាំង​ nubia Z18S, Sony Xperia XZ2 និង HTC U12+។

ខែ​វិច្ឆិកា​ Motorola បញ្ចេញ​ Moto Z 2019 ហើយ​នៅ​ខែ​ធ្នូ​មាន​ការ​បញ្ចេញ​ OnePlus 6T ជា​មួយ​នឹង​ទូរសព្ទ​បត់​ W2019 របស់​ Samsung៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម