បញ្ញត្តិ​ថ្មី​ណែ​នាំ​ឧស្សាហកម្មភាពយន្ត​ក្តៅ​សាច់​ជប៉ុន បញ្ឈប់​ការ​លក់​វីដេអូ​ បន្ទាប់​ពី​៥​ឆ្នាំ​គិត​ពី​ថ្ងៃ​ផលិត ដោយ​ហេតុ​ផល​មួយ

  • 2017-12-31 07:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ញត្តិ​ថ្មី បាន​ណែនាំ​ឧស្សាហកម្មភាពយន្ត​ក្តៅ​សាច់​របស់​ជប៉ុន គោរព​តាម​គោលការណ៍ ស្តីពី ការ​បញ្ឈប់​ការ​លក់​វីដេអូ​កូន​ជ្រូក​របស់​តួ​ស្រី បន្ទាប់​ពី​៥​ឆ្នាំ គិត​ចាប់​តាំង​ពី​ថ្ងៃ​ផលិត។

​គោលការណ៍​ថ្មី​នេះ ​នឹង​ចូល​ជា​ធរមាន​​ចាប់​ពី​និទាឃរដូវ​ឆ្នាំ​ក្រោយ។ គោលការណ៍​នេះ មាន​គោលបំណង ឲ្យ​តួ​ស្រី​​ប្រឡូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​ក្តៅ​សាច់ អាច​ត្រលប់​ទៅ​រក​ជីវភាព​សាមញ្ញ​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​រើស​អើង។​

អង្គការ​សិទ្ធិមនុស្ស​ភាពយន្ត​យុវវ័យ​របស់​ជប៉ុន ជា​អតីត គណៈកម្មាធិការ​ប្រឹក្សា​កំណែទម្រង់ និង លើក​កម្ពស់​ឧស្សាហកម្ម​ភាពយន្ត​​ក្តៅ​សាច់ ដាក់​ចេញ​នូវ​គោលការណ៍​ថ្មី ដែល​នឹង​ចូល​​ជា​ធរមាន ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៨ ប៉ុន្តែ​គោលការណ៍​នេះ មិន​មែន​ជា​ច្បាប់​អនុម័ត​ដោយ​រដ្ឋាភិបាល​ឡើយ វា​គឺ​ជា​គោលការណ៍​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ៕

ប្រភព៖ Rocketnews24   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី