មិន​ធម្មតា​ មហាវិថី​ថាមពល​ព្រះ​អាទិត្យ​ចិន​តេស្ត​ជោគជ័យ​ គ្រោង​សាក​ចូល​ឡាន​​

  • 2017-12-31 04:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​បាន​ធ្វើ​តេស្ត​ជោគជ័យ​សម្រាប់​​មហាវិថី​ថាមពល​ព្រះ​អាទិត្យ​​លើក​ដំបូង​របស់​ខ្លួន​​ដែល​បាន​បើក​ចម្ងាយ​១​គីឡូម៉ែត្រ​លើ​ផ្លូវ​ដែល​មាន​ចរាចរណ៍​ច្រើន​​សម្រាប់​គម្រោង​បញ្ចូល​ថាមពល​ទៅ​រថយន្ត​អេឡិចត្រូនិក។

ពិធី​បើក​ធ្វើ​តេស្ត

មហាវិថី​ថាមពល​ព្រះ​អាទិត្យ​​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន  Qilu​ Transportation​ ត្រូវ​បាន​បើក​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​នៅ​ទី​​ក្រុង​ Jinan ​ខេត្ត ​Shandong បន្ទាប់​ពី​គម្រោង​​ត្រូវ​បាន​ប្រើ​ពេល​អភិវឌ្ឍ​​១​ឆ្នាំ។ ក្រុម​អ្នក​អភិវឌ្ឍ​​បាន​និយាយ​ថា ​នេះ​ជា​ផែន​ការ​ជោគជ័យ​​ដ៏​ធំ​បំផុត​ក្នុង​វិស័យ​នេះ។

មហាវិថី​ថាមពល​ព្រះ​អាទិត្យ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្រទាប​មួយ​ដែល​ដាក់​នៅ​ផ្នែក​ខាង​ក្រោម​ផ្លូវ​​ដែល​​មាន​ប៉េតង់​ស្តើងៗ​នៅ​​ពី​លើ​។ វា​មាន​ប្រវែង​៥៨៧៤​ម៉ែត្រ​ការ៉េ​​ដែល​ត្រូវ​បាន​តម្លើង​ដោយ​មាន​កម្លាំង​ផ្តល់​ថាមពល​​បាន​ប្រហែល​ជា​៨០០​គីឡូវ៉ាត់​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​ក្រុម​អ្នក​អភិវឌ្ឍ។

អគ្គិសនី​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្នែក​ធ្វើ​តេស្ត​សាក​ល្បង​នឹង​ត្រូវ​ប្រើ​ប្រាស់​​សម្រាប់​អំពូល​ភ្លើង​បំភ្លឺ​លើ​ដង​ផ្លូវ​ជា​ដើម។

ទស្សនាវិដេអូ​ធ្វើ​តេស្ត​ជោគជ័យ

នា​ពេល​អនាគត​ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​​នឹង​ប្រើ​ដោយ​ wireless សម្រាប់​សាក​កម្លាំង​ដល់​រថយន្ត​អេឡិចត្រូនិក​ រំលាយ​​ព្រិល​ទឹកកក និង​ផ្តល់​ការ​ភ្ជាប់​អ៊ីនធើណេត​ ព្រម​ទាំង​​ប្រើ​ប្រាស់​​សម្រាប់​សេវា​ភ្ជាប់​ឧបករណ៍​​ផ្សេង​ៗ​ថែម​ទៀត។

គម្រោង​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា ប្រើ​ប្រាស់​ទឹក​ប្រាក់​ប្រមាណ​ជាង​៥​លាន​​ផោន​​សម្រាប់​ចម្ងាយ​ត្រឹម​តែ​​​១​គីឡូម៉ែត្រ។ យ៉ាង​ណា ​គេ​មិន​បង្ហាញ​លំអិត​ពី​គម្រោង​ចំណាយ​ឡើយ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម