ឈិនឡុង៖ "ក្នុង​រឿង Bleeding Steel បើ​ខ្ញុំ​ប្រហែស​បន្តិច​ខ្ញុំ​នឹង​ត្រូវអង្គុយ​លើរទេះរុញ​១ជីវិត"

  • 2018-01-01 04:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង​ល្បីឈ្មោះ​សុសសាយ​ពេញ​ពិភពលោក​ Jackie Chan ឫ ឈិន​ឡុង​ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ ១​ដល់​អ្នក​គ្រប់​គ្នា​ នៅ​ពេល​ឈុត​ខ្លី​របស់​រឿង​ថ្មី​លោក​មាន​ចំណងជើង​ថា​ "Bleeding Steel” ចេញ​ផ្សាយ​ ខណៈ​លោក​បាន​ជួប​ឈុត​ឆាក​សាហាវៗ​ជា​ច្រើន។

ឈុត​ឆាក​ប្រយុទ្ធ​ទាំង​នោះ​ រួម​មាន​ ឈុត​វាយ​តប់​លើ​ដំបូល​ Sydney Opera House និង​ទម្លាក់​ខ្លួន​ចុះ​ពី​លើ​អគារ​កម្ពស់​ ២០​ជាន់​ ដោយ​គ្មាន​ខ្សែ​ជំនួយ​អ្វី​ទាំង​អស់។

តាម​រយៈ​ការងារ​ទាំង​នេះ​ដែរ​ ឈិន​ឡុង​បាន​ទទួល​ស្គាល់​ថ្នាក់​ វា​ពិត​ជា​សាហាវបំផុត​ បើ​មិន​ប្រយ័ត្ន​នោះ​ ជាពិសេស​អាច​នឹង​ធ្វើ​ឲ្យ​លោក​គ្រោះ​ថ្នាក់ពិការ ឫ​ស្លាប់​ភ្លាម​ក៏​ថា​បាន។ ណាមួយ​លោក​ឈាន​ចូល​ដល់​វ័យ​ ៦៣ ឆ្នាំ​ហើយ​ ដូចនេះ​កម្លាំង​កាយ​ក៏​មិន​ដូច​មុន​ដែរ ហេតុ​នេះ​លោក​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​ទ្វេ​ដង។

“ប្រសិន​ខ្ញុំ​មិន​ប្រយ័ត្ន​ អំឡុង​ពេល​ថត​ឈុត​ប្រយុទ្ធ​១​ ក្នុង​រឿង​នោះ​ទេ ខ្ញុំ​ប្រហែល​ជា​ត្រូវ​អង្គុយ​លើ​រទេះ​រុញ​ រហូត​១ជីវិត​មិនខាន”។ ឈិន​ឡុង​និយាយ។

យ៉ាង​ណា​មិញ​ ក្រៅ​ពី​កំពូល​តារា​ក្បាច់គុន​រូបនេះ​ រឿង​ “Bleeding Steel” ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ដូចជា៖ Show Luo និង​ Nana Ou Yang ជា​ដើម៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី