Liverpool បង្ហាញ​មុខ​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក​នៅ​ថ្ងៃ​នេះ​

  • 2018-01-01 09:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​ចុះ​ហត្ថលេខា​ផ្ទេរ​ជា​ផ្លូវ​ការ​ជាមួយ​ Liverpool មុន​នេះ​បន្តិច​​បន្ទាប់​ពី​ក្លឹប​រហស្សនាម​ថា​ហង្ស​ក្រហម​ និង​ Southampton បាន​ព្រមព្រៀង​តម្លៃ​គ្នា​កាល​ពី​សប្ដាហ៍​មុន។

កីឡាករ​សញ្ជាតិ​ហូឡង់​ នឹង​ពាក់​អាវ​លេខ​៤​នៅ​ក្លឹប​ជើង​ឯក​អង់គ្លេស​១៨​សម័យ​កាល​ក្រោយ​ផ្ទេរ​ក្នុង​តម្លៃ​៧៥​លាន​ផោន ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​ពិភពលោក។​ Van Dijk បាន​ទៅ​អង្គុយ​មើល​ Liverpool លេង​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​យក​​ឈ្នះ Leicester City ២-១​ នៅ​ Anfield។

ទោះ​ជា​ការ​ផ្ទេរ​រួច​រាល់​ហើយ​ក្ដី​​តែ​ខ្សែ​ការពារ​កម្ពស់​ ១,៩៣​ម៉ែត្រ​មិន​អាច​លេង​ប្រកួត​ទល់​នឹង Burnley យប់​នេះ​បាន​ទេ​ ពោល​គឺ​អាច​លេង​ប្រកួត​ដំបូង​ឲ្យ​ Liverpool នៅ​ពាន FA Cup ទល់​នឹង​ Everton៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី