ហង្ស​​ស៊ី​ចុង​ម៉ោង​យក​៣​ពិន្ទុ​ពី​ផ្ទះ​​ Burnley

  • 2018-01-02 01:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បន្ត​កើប​៣​ពិន្ទុ​ពី​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២២​ ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Burnley ២​ ទល់​នឹង​១។​

ការ​ប្រកួត​នៅ​ទឹកដី​ Turf Moor គូ​ប្រជែង​តំណែង​ Top 4 ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាន​ទេ​នៅ​វគ្គ​ទី​មួយ គឺ​បាន​ត្រឹម​រំខាន​នៅ​មុខ​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។​ ​ចូល​វគ្គ​ទី​ពីរ​ Sadio Mane បាន​ទាត់​មួយ​ទំហឹង​ក្នុង​ប្រអប់​ទម្លាយ​សំណាញ់​ទី​ឲ្យ​ភ្ញៀវ​នាំ​មុខ​មួយ​គ្រាប់​មុន។

ក្រោយ​របូត​មួយ​គ្រាប់​ Burnley បាន​បន្ត​គាប​សង្កត់​លើ​ Liverpool ហើយ​មាន​ឱកាស​ស៊ុត​ច្បាស់​ៗ​ច្រើន​បាល់​ដែរ​ តែ​ត្រូវ​អ្នក​ចាំ​ទី​ Mignolet ជួយ​សង្គ្រោះ​បាន។​ លុះ​នាទី​៨៧​ រនាំង​ការពារ​ Liverpool ទប់​លែង​ជាប់​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​តាម​ស្មើ​បាន​សម្រេច​ជា​ការ​តែ​ត​របស់​ ខ្សែ​បម្រើ​អ៊ីស្លង់​ Gudmundsso។

យ៉ាង​ណា​នៅ​ម៉ោង​បន្ថែម​ ៩០+៤ Liverpool មាន​សំណាង​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ ក្រោយ​ Lovren បញ្ជូន​ឲ្យ​ Klavan តែត​បញ្ចូល​ទី។ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក​ Jurgen Klopp បន្ត​ឈរ​លេខ​៤ ហើយ​ដាច់​ពិន្ទុ​លេខ​៥​ Arsenal ចំនួន​៦​ពិន្ទុ៕ ​​

ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី