iPhone មួយ​គ្រឿង​ចំណេញ​ ១៥០ ដុល្លារ​ ច្រើន​ជាង​ Xiaomi ៧៥ ដង

  • 2018-01-02 03:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិភាគ​ Counterpoint Research បាន​បង្ហាញ​ថា​ Apple អាច​រក​ផល​ចំណេញ​ជា​មធ្យម​​បាន​ ១៥១ ដុល្លារ​ ពី​ iPhone មួយ​គ្រឿង​​ដែល​លក់​នៅ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៧។

តួ​លេខ​នេះ​សម្រាប់​ Samsung មាន​ត្រឹម​តែ​ ៣១ ដុល្លារ ហើយ​ Huawei, Oppo, Vivo និង Xiaomi មាន​ត្រឹម​ ១៥, ១៤, ១៣ និង ២ ដុល្លារ​ ប៉ុណ្ណោះ។ នេះ​ជា​លទ្ធផល​បាន​ពី​ការ​ក្ដោប​ក្ដាប់​ប្រាក់​ចំណេញ​លើ​ទីផ្សារ​បាន​ ៥៩,៨% ​នៅ​ត្រី​មាស​ទី​ ៣ ឆ្នាំ​ ២០១៧ របស់​ Apple។ ត្បិត​ថា​តួ​លេខ​នេះ​ខ្ពស់​ ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ​មុន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ដែល​មាន​ដល់​ទៅ​ ៨៥,៩%។

​ចំណែក​ Samsung ​វិញ​ ​ប្រាក់​ចំណេញ​លើ​ទីផ្សារ​បាន​​កើន​ឡើង​ពី​ឆ្នាំ​មុន​ ០% ឡើង​មក​ដល់​ ២៥,៩%។ ត្រីមាស​ទី​ ៣ ឆ្នាំ​មុន​ Samsung បាន​ជួប​រឿង​អាស្រូវ​ Galaxy Note7 ដែល​បណ្ដាល​​ឲ្យ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ដល់​ ០%។

ដោយ​ឡែក​ងាក​ទៅ​មើល​ក្រុមហ៊ុន​ចិន​វិញ​​​នៅ​តែ​បន្ត​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​ខាង​លើ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន​ទាំង​ឡាយ​ Huawei មាន​ការ​កើន​ឡើង​ទីផ្សារ​ប្រាក់​ចំណេញ​ពី​ ៣,៣% ទៅ ៤,៩%។ ចំណែក​ Oppo បាន​ថយ​ចុះ​ពី​ ៤,២% មក​នៅ​ និង​ Vivo ថយ​ចុះ​ពី​ ៣,៧% មក​នៅ​ត្រឹម​ ៣,១%។

គួរ​ដឹង​ថា​​ក្រុមហ៊ុន​ Samsung, Huawei, Oppo, Vivo និង​ Xiaomi មាន​ចេញ​លក់​ទូរសព្ទ​ជា​ច្រើន​ប្រភេទ​មាន​ចាប់​ពី​តម្លៃ​ធូរ​ថ្លៃ, មធ្យម​​ ​និង​តម្លៃ​ខ្ពស់ ជា​ហេតុ​នាំ​ឲ្យ​ប្រាក់​ចំណេញ​ជា​មធ្យម​បាន​ពី​ការ​លក់​ស្មាតហ្វូន​មួយ​មាន​កម្រិត​ទាប។ ខុស​ប្លែក​ពី​ Apple ដែល​​ iPhone ភាគ​ច្រើន​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​ លើក​លែង​តែ​ iPhone SE៕​​

​​​​​​​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី