យកប្លាស្ទិកបិតជាប់ដើមឈើ រួចប្រើថ្នាំបាញ់ជារូបគំនូរ លទ្ធផលគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

  • 2018-01-02 03:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​ជនជាតិ​រុស្ស៊ី​ម្នាក់ មក​ពី​ទីក្រុង Moscow បាន​បង្ហាញ​ស្នាដៃ​គំនូរ​យ៉ាង​អស្ចារ្យ និង​ខុស​ប្លែក​ពី​ធម្មតា ដោយ​យក​ប្លាស្ទិក​បិត​ជាប់​នឹង​ដើម​ឈើ​នៅ​ក្នុង​ព្រៃ រួច​ប្រើ​ថ្នាំ​បាញ់​ចេញ​ជា​រូប​គំនូរ ខណៈ​លទ្ធផល​ចេញ​មក​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែន​ទែន។

លោក Evgeny Ches ដែល​ជា​វិចិត្រករ​វ័យក្មេង​មួយ​រូប បាន​ប្រាប់​ឲ្យ​ដឹង​ថា តិចនិក​គូរ​គំនូរ​ដែល​លោក​ប្រើ លោក​ហៅ​វា​ថា «Cellograffiti» ដែល​វា​ជា​ការ​គូរ​គំនូរ​លើ​ផ្ទាំង​ប្លាស្ទិក ជំនួស​ឲ្យ​ជញ្ជាំង ឬ​កន្លែង​ផ្សេង​ទៀត។

ខាង​ក្រោម​នេះ​គឺ​ជា​គំនូរ​លើ​ផ្ទាំង​ប្លាស្ទិក​នៅ​ក្នុង​ព្រៃ ដែល លោក Evgeny Ches បាន​គូរ៖

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី