ត្រឹមតែ១ថ្ងៃនៃបុណ្យសកល មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតកុមារក្រីក្រស្ទើរមិនជឿ
- 2018-01-02 07:49:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមតែ១ថ្ងៃនៃបុណ្យសកល មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតកុមារក្រីក្រស្ទើរមិនជឿ
ចន្លោះមិនឃើញ
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យសប្បុរសធម៌ដំបូងនៅកម្ពុជា បានទទួលព្យាបាលកុមារក្រខ្សត់ខ្សោយមានជំងឺរាប់ពាន់នាក់ត្រឹមរយៈពេល១ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំសកល ២០១៨។
តាមរបាយការណ៍របស់ស្ថាបនិកនៃមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត Dr. Beat Richner បានឲ្យដឹងថា កុមារមានជំងឺ ១ ៣៧៩ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារមានជំងឺធ្ងន់ធ្ងរចំនួន ៣៦០នាក់ ត្រូវបានសម្រាលនៅក្នុងមន្ទីរពេទ្យ។ ដោយឡែកនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៨ គិតត្រឹមម៉ោង ៦ព្រឹក មានកុមារឈឺធ្ងន់ និងស្រី្តឆ្លងទន្លេរួចចំនួន ២ ១៥៥នាក់។
គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺប្រមូលសរុបពីមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ពោលគឺទាំងនៅរាជធានីភ្នំពេញ និងសៀមរាប៕
សេចក្ដីប្រកាសព័ត៌មាន: