TOYOTA VIOS និង YARIS ស៊េរី​ថ្មី ជាប់​លំដាប់​ផ្កាយ​៥ ផ្នែក​សុវត្ថិភាព

  • 2018-01-02 09:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត TOYOTA VIOS និង YARIS ស៊េរី ២០១៨ បាន​ទទួល​ចំណាត់​ថ្នាក់​ផ្កាយ​៥ ផ្នែក​សុវត្ថិភាព ពី​សមាគម​វាយ​តម្លៃ​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​ថ្មី​សម្រាប់​អាស៊ី​អាគ្នេយ៍ (ASEAN NCAP) កាល​ពី​ថ្ងៃ​ទី ១៩ ធ្នូ ២០១៧។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់ Toyota Motor Asia Pacific ដែល Sabay ទទួល​បាន។

ចំណាត់​ថ្នាក់​នេះ បញ្ជាក់​ថា VIOS និង YARIS ២០១៨ ជា​រថយន្ត​ដំបូង​បង្អស់​ដែល​ទទួល​បាន​កំណត់​ត្រា​សុវត្ថិភាព​ខ្ពស់​បំផុត ក្រោម​ការ​វាយ​តម្លៃ​ពី ASEAN NCAP សម្រាប់​គោលដៅ​សុវត្ថិភាព​ឆ្នាំ ២០១៧ – ២០២០ ដែល​ផ្ដោត​លើ​សុវត្ថិភាព​សម្រាប់​មនុស្ស​ពេញ​វ័យ (Adult Occupant Protection) ក្មេង (Child Occupant Protection) និង​សុវត្ថិភាព​បន្ថែម ដោយ​វាយ​តម្លៃ​លើ​ការ​ប៉ះ​ទង្គិច​ផ្នែក​ខាង​មុខ ផ្នែក​ចំហៀង ការ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​កុមារ (CRS) និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្នែក​ផ្សេងៗ​ទៀត​របស់​រថយន្ត។

រថយន្ត​ទាំង​ពីរ​ម៉ូដែល​នេះ មាន​បំពាក់​​ឧបករណ៍ និង​បច្ចេកវិទ្យា​សុវត្ថិភាព​សំខាន់ៗ​ដូចជា៖

  • ពោង​សុវត្ថិភាព​ចំនួន ៧ (ការពារ​អ្នក​បើកបរ អ្នក​ជិះ​ខាង​មុខ និង​ខាង​ក្រោយ)
  • ប្រព័ន្ធ​សុវត្ថិភាព​ឡើង​ចំណោត (Hill-start Assist Control)
  • ប្រព័ន្ធ​ក្រើន​រំលឹក​សុវត្ថិភាព​សម្រាប់​អ្នក​ជិះ​ខាង​មុខ (Seatbelt reminder for front passenger)។

Toyota មិន​ត្រឹម​ពី​តែ​ផលិត​រថយន្ត​ផ្អែក​លើ​គោលការណ៍​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើប្រាស់​ដោយ​គិត​ពី​កត្តា​រថយន្ត មនុស្ស និង​ភូមិសាស្ត្រ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ជា​សាធារណៈ​ទៀត​ផង រាប់​ចាប់​តាំង​ពី​ការ​ប្រើប្រាស់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ជា​ដើម។

បញ្ជាក់​ថា រថយន្ត​ម៉ូដែល​ថ្មី Vios 2018 ទើប​តែ​ត្រូវ​ក្រុមហ៊ុន Toyota Cambodia សម្ពោធ​លក់​នៅ​កម្ពុជា​ក្នុង​តម្លៃ ២៩.៥០០ ដុល្លារ កាល​ពី​ថ្ងៃ​ទី ៩ ធ្នូ ២០១៧។ សម្រាប់​ព៌ត័មាន​បន្ថែម សូម​ទាក់ទង​លេខ 017 555 503 ឬ 017 222 532៕

ដោយ៖ សុផាត