អាកាសធាតុ​ អាច​ព្យាករណ៍​​បាន​តាម​វិធី​ណា?

  • 2018-01-03 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​ការ​ព្យាករណ៍​អាកាស​ធាតុ​ជា​ដំណើរ​ការ​ដ៏​ស្មុគស្មាញ​មួយ​ដែល​មាន​ការ​ប្រែ​ប្រួល​ជានិច្ច។

ការ​​ព្យាករណ៍​អាកាស​ធាតុ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច​ អំពី​លក្ខខណ្ឌ​អាកាស​ធាតុ​បច្ចុប្បន្ន​ (ដូច​ជា​សីតុណ្ហភាព, សំណើម​ និង​ខ្យល់) និង​ប្រើ​ប្រាស់​ការ​យល់​ដឹង​លម្អិត​​​ពី​​ឧតុនិយម​វិទ្យា ដើម្បី​កំណត់​បាន​ថា​អាកាសធាតុ​នឹង​ប្រែ​ប្រួល​របៀប​ម៉េច​នៅ​ពេល​ខាង​មុខ។

យ៉ាងណាក្ដី​ការ​វឹកវរ​ជា​ធម្មជាតិ​នៃ​អាកាសធាតុ​ និង​ការ​ពិបាក​ក្នុង​ការ​ស្វែង​យល់​ពី​ដំណើរ​ការ​អាកាសធាតុ​ នាំ​ឲ្យ​ការ​ព្យាករណ៍​មិន​សូវ​ត្រូវ​នោះ​ទេ។ ទិន្នន័យ​​​អំពី​សម្ពាធ​បរិយាកាស​, សីតុណ្ហភាព, ​ល្បឿន​ខ្យល់, ទិសដៅ​ខ្យល់, សំណើម និង​ភ្លៀង​ទឹកកក​ ប្រមូល​បាន​​ពី​អ្នក​ជំនាញ​តាមដាន, ស្ថានីយ​អាកាសធាតុ​ស្វ័យប្រវត្តិ​ និង​តាម​រយៈ​ពោង​ប្រាប់​ផ្លូវ។

នៅ​ក្នុង​ដំណាក់​កាល​សិក្សា​​ពី​ទិន្នន័យ ទិន្នន័យ​ដែល​គេ​ទទួល​បាន​ត្រូវ​ប្រើ​ធ្វើ​ជា​ឈ្នាប់​​ភ្ជាប់​គ្នា​ជា​មួយ​នឹង​ គំរូ ​នៃ​​ការ​ព្យាករណ៍​ចុង​ក្រោយ​បំផុត​​ (​ពេល​វេលា​​ដែល​ទិន្នន័យ​​​ត្រូវ​បាន​ប្រមូល) ដើម្បី​អាច​វិភាគ​វែកញែក​ពី​ឧតុនិយម​បាន។

ក្រោយ​មក​ទៀត​ប្រព័ន្ធ​កុំព្យូទ័រ​ប្រើ​ការ​វិភាគ​​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​ និង​ធ្វើ​ការ​វិវត្ត​ស្ថានភាព​អាកាសធាតុ​ទៅ​មុខ​ ដោយ​ប្រើ​ការ​យល់​ដឹង​អំពី​ការ​ប្រែ​ប្រួល​​​ដ៏​ស្ទាត់​ជំនាញ។ ​លទ្ធផល​​ដែល​ផ្ដល់​ចេញ​មក​​ផ្ដល់​​ជា​មូលដ្ឋាន​​គ្រឹះ​​សម្រាប់​​ការ​ព្យាករណ៍​អាកាសធាតុ៕​​​​​​​​​​​​​

ប្រភព៖ Science Daily   ប្រែ​សម្រួល៖ សុខហេង