ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!

  • 2025-11-25 07:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង

នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។

ធនាគារ វីង បានប្រកាសជាផ្លូវការនូវយុទ្ធនាការដ៏សំខាន់មួយ តាមរយៈការចាប់ដៃសហការជាមួយក្រុម ចម្រៀង La Cima Cartel ។ យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង។ យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត លើកកម្ពស់វប្បធម៌ ក៏ដូចជាបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។

ហេតុអ្វីអ្នកមិនគួររំលងព្រឹត្តិការណ៍នេះ?

១. ការចាក់បញ្ចាំងសម្ពោធ MV ថ្មីជាលើកដំបូងបង្អស់ (First-ever full MV premier) ជាលើកដំបូងមិនធ្លាប់មាន! អ្នកនឹងក្លាយជាមនុស្សក្រុមដំបូងគេបង្អស់ដែលបានទស្សនាវីដេអូចម្រៀង (MV) ពេញលេញថ្មីសន្លាងរបស់ La Cima Cartel នៅលើអេក្រង់ដ៏ធំ។ ត្រៀមខ្លួនទទួលយកអារម្មណ៍រំភើប និងភាពភ្ញាក់ផ្អើលនៃស្នាដៃសិល្បៈដែលពួកគេបានសម្រិតសម្រាំងជូនអ្នក។

២. ឱកាសជួប Idol របស់អ្នកយ៉ាងជិតស្និទ្ធ លែងជាសុបិនទៀតហើយ! ក្នុងកម្មវិធីនេះ អ្នកគាំទ្រនឹងមានឱកាសពិសេសក្នុងការជួបផ្ទាល់ជាមួយសមាជិកក្រុម។ ត្រៀមទូរស័ព្ទ និងប៊ិករបស់អ្នកឱ្យហើយ ព្រោះនឹងមានកម្មវិធីសុំហត្ថលេខា (Autograph session) និងថតរូបស៊ែលហ្វី (Photo moments) ទុកជាអនុស្សាវរីយ៍ជាមួយ Idol ក្នុងដួងចិត្តរបស់អ្នក។

៣. បរិយាកាសដ៏កក់ក្ដៅ និងរីករាយ ជួបជុំជាមួយសហគមន៍អ្នកគាំទ្រដែលមានចំណង់ចំណូលចិត្តដូចគ្នា ចែករំលែកក្ដីស្រលាញ់ និងបង្កើតការចងចាំដ៏ល្អជាមួយគ្នា។

បទចម្រៀងពេញ និងវីដេអូចម្រៀងផ្លូវការ នឹងលាតត្រដាងនៅ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ2025 នៅក្នុងកម្មវិធី Meet & Greet - Your Moment with La Cima Cartel។ សម្រាប់ព័ត៌មានលម្អិតអំពីការចូលរួមក្នុងកម្មវិធីនេះ អាចចូលកាន់ហ្វេសប៊ុកផេក Wing Bank។

នេះជាសំឡេងចេញពីទឹកដីសុវណ្ណភូមិដែលពោរពេញដោយកំណប់វប្បធម៌ដ៏សម្បូរបែប! ខ្មែរបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយជាមួយនឹងទេពកោសល្យពីអតីតកាល និងជាពន្លឺនៃក្តីសង្ឃឹមទៅអនាគត! នេះ ជាពេលដែលយើងទាំងអស់គ្នា អាចបង្កើតក្តីស្រមៃថ្មី បង្កើតគំនិតថ្មី និងបង្កើតរបកគំហើញថ្មីៗ ដើម្បីអាចហោះហើរទៅរកអនាគត ដែលអាចចាប់ផ្តើមពីថ្ងៃនេះ… នៅទីនេះ! ទាំងអនាគត ទាំងភាពជោគជ័យ កើតឡើងពីការខិតខំប្រឹងប្រែងរបស់យើង។ ហើយអនាគត មានសម្រាប់អ្នកហ៊ានពុះពារប៉ុណ្ណោះ!

ធនាគារ វីង យល់ពីតម្លៃនៃអតីតកាល និងជំរុញភាពជោគជ័យនាពេលអនាគត!