ទស្សនា "Avengers: Endgame Encore" នៅ Sabay Cinema ទទួលបានអារម្មណ៍ថ្មីប្លែក ពិសេស ជាមួយ Hall IMAX និង Infinity Vision

  • 2026-09-24 06:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្តប្រវត្តិសាស្ត្ររបស់អ្នកក្លាហាន Marvel គឺរឿង "Avengers: Endgame Encore" បានត្រលប់មកអង្រួនរោងភាពយន្តជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ នេះតទៅ នៅគ្រប់រោងភាពយន្ត Sabay Cinema។ ការវិលត្រលប់លើកនេះមិនមែនត្រឹមតែជារំលឹកអនុស្សាវរីយ៍ចាស់នោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវទិដ្ឋភាពថ្មីដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនមក។

ចំណុចសំខាន់ដែលធ្វើឱ្យការបញ្ចាំងឡើងវិញនេះកាន់តែពិសេស គឺការបន្ថែមឈុតឆាកថ្មីចំនួន ៤ នាទី និង ៥៨ វិនាទីពេញ ដែលជាតម្រុយដ៏សំខាន់ក្នុងការភ្ជាប់សាច់រឿងទៅកាន់ខ្សែភាពយន្តខ្នាតធំបន្ទាប់គឺ Avengers: Doomsday។

ដើម្បីទទួលបានបទពិសោធន៍ទស្សនាឈុតបន្ថែមនេះយ៉ាងពេញលេញ ទស្សនិកជនអាចធ្វើការកក់សំបុត្រទស្សនានៅក្នុងសាលបញ្ចាំងកម្រិតខ្ពស់ទាំង ១៣ សាល របស់ Sabay Cinema ដែលមានទីតាំងនៅផ្សារទំនើប Aeon ទាំង ៣ សាខា ជាមួយនឹងជម្រើសសាលដូចជា៖

IMAX with Laser: ផ្តល់នូវគុណភាពរូបភាពច្បាស់ម៉ត់កម្រិតខ្ពស់ និងប្រព័ន្ធសំឡេងកងរំពង ហាក់ដូចជាលោកអ្នកកំពុងស្ថិតក្នុងសមរភូមិផ្ទាល់។

ScreenX with Infinity Vision: ពង្រីកវិសាលភាពនៃការទស្សនាលាតសន្ធឹងដល់ជញ្ជាំងសងខាង ដើម្បីទិដ្ឋភាពកាន់តែទូលំទូលាយ និងរស់រវើក។

Infinity Vision: ផ្តល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក ដែលធ្វើឱ្យគ្រប់ឈុតឆាកមានភាពទាក់ទាញបំផុត។

រឿង "Avengers: Endgame Encore" កំពុងចាក់បញ្ចាំងហើយនៅគ្រប់រោងភាពយន្ត Sabay Cinema។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែម កក់សំបុត្រ និងតាមដានប្រូម៉ូសិនបានតាមរយៈ៖

កក់សំបុត្រ និងមើលម៉ោងបញ្ចាំង៖ www.sabaycinema.com

ទាញយកកម្មវិធី (App)៖ Sabay Cinema App

សម្រាប់ប្រូម៉ូសិន និង ព័ត៌មានរឿងថ្មីៗ៖ Telegram: Sabay Cinema Cambodia

អត្ថបទថ្មី