រកឯណាបាន! មើលកុននៅ Sabay Cinema តម្លៃសំបុត្រត្រឹម ២,៥០ ដុល្លារ ថែមជូនការលេង Bowling ឥតគិតថ្លៃ
- 2026-09-25 04:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបាន! មើលកុននៅ Sabay Cinema តម្លៃសំបុត្រត្រឹម ២,៥០ ដុល្លារ ថែមជូនការលេង Bowling ឥតគិតថ្លៃ
ចន្លោះមិនឃើញ
តើអ្នកកំពុងស្វែងរកកន្លែងកម្សាន្តក្រោយពេលសម្រាកពីការសិក្សា ឬធ្វើការ ដែលចំណាយអស់តិចមែនទេ? ឥឡូវនេះ រោងភាពយន្ត Sabay Cinema បាននាំមកជូននូវការផ្តល់ជូនដ៏ពិសេសកក្រើកចុងឆ្នាំ ដែលធ្វើឲ្យប្រិយមិត្តអ្នកទស្សនាអាចរីករាយនឹងខ្សែភាពយន្តល្បីៗក្នុងតម្លៃដ៏សមរម្យបំផុត ព្រមទាំងទទួលបានការកម្សាន្តបន្ថែមដោយមិនបាច់ចំណាយប្រាក់ក្រៅ។
ចាប់ពីពេលនេះតទៅ អ្នកស្នេហាវិស័យភាពយន្តទាំងអស់ អាចទស្សនាកុនប្រកបដោយគុណភាពខ្ពស់ ក្នុងតម្លៃថ្មីមួយដែលមិនធ្លាប់មានពីមុនមក៖
ភាពយន្តប្រភេទ 2D តម្លៃត្រឹមតែ ២,៥០ ដុល្លារ ប៉ុណ្ណោះ
ភាពយន្តប្រភេទ 3D តម្លៃត្រឹមតែ ៣,០០ ដុល្លារ ប៉ុណ្ណោះ
ការផ្តល់ជូនតម្លៃពិសេសនេះ ត្រូវបានអនុវត្តជារៀងរាល់ ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ (ដោយលើកលែងតែថ្ងៃឈប់សម្រាកបុណ្យជាតិ)។ ជាមួយនឹងតម្លៃថ្មីនេះ អតិថិជនពិតជាអាចមើលកុនបានញឹកញាប់ជាងមុន តែចំណាយតិចជាងមុន។
អ្វីដែលកាន់តែរំភើប និងទាក់ទាញបំផុតនោះគឺ ប្រូម៉ូសិន "មើលកុន ថែមជូនការលេង Bowling ហ្វ្រី" គឺនៅតែបន្តរហូតដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦ ឯណោះ កុំទាន់ច្រឡំថាប្រូម៉ូសិននេះចប់ឲ្យសោះ!
នេះមានន័យថា អ្នកចំណាយប្រាក់ត្រឹមតែទិញសំបុត្រកុនប៉ុណ្ណោះ នោះអ្នកនឹងទទួលបានឱកាសបញ្ចេញស្នៀតគប់ប៊ូលីង (Bowling) ជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ដោយឥតគិតថ្លៃតែម្តង។ មើលកុនផង លេងប៊ូលីងផង ចំណាយត្រឹមតែលុយសំបុត្រកុន គឺពិតជាចំណេញកប់ក្ដោងតែម្តង។
កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ! ប្រញាប់រៀបចំគម្រោងណាត់មិត្តភក្តិ មិត្តរួមការងារ និងមនុស្សជាទីស្រលាញ់ មកទទួលយកបទពិសោធន៍កម្សាន្តដ៏សម្បូរបែប និងសន្សំសំចៃនៅរោងភាពយន្ត Sabay Cinema ទាំងអស់គ្នា។