Hacker កូរ៉េ​ខាង​ជើង ប្រើ​ក្បាច់​ចាប់​ជំរិត​ទំនើប​ថ្មី លើក​នេះ​កាន់​តែ​សាហាវ​ជាង​មុន

  • 2018-01-04 01:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ មេរោគ WannaCry ជា​ដើមចម​ជំរុញ​ឲ្យ Bitcoin ផ្ទុះ​ឡើង​ថ្លៃ​ពី​ខ្ទង់​ពាន់​ដុល្លារ រហូត​ឡើង​មក​ជាង ១៦,០០០ ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ មិន​យូរ​ប៉ុន្មាន​ក្រុម Hacker ចេញ​ពី​ប្រភព​ប្រទេស​កូរ៉េ​ខាង​ជើង​ដដែល ត្រូវ​បាន​គេ​រាយការណ៍​កំពុង​ប្រើ​វិធីសាស្ត្រ​ជំរិត​ទារ​ប្រាក់​បែប​ទំនើប​មួយ​ទៀត ដោយ​យក​រូបិយប័ណ្ណ Monero ជា​ថ្នូរ។

មិន​ទាន់​បង្ហើប​ច្បាស់​ពី​ការ​វាយ​ប្រហារ​បែប​ណា​ខ្លះ ប៉ុន្តែ​ក្នុង​បុគ្គល​ម្នាក់​ត្រូវ​ចំណាយ​កាក់ Monero ចំនួន ៧០ ឯកតា​ដែល​ស្មើ​នឹង​តម្លៃ ២៦,០០០ ដុល្លារ ដើម្បី​សង្គ្រោះ​ខ្លួន​មក​វិញ។

​​​រំឭក​ថា​កន្លង​អ្នក​ជិតខាង​ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​ត្រូវ​ពួក Hacker វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ក្នុង​ការ​ដោះដូរ​រូបិយប័ណ្ណ​ឌីជីថល​ក្នុង​ទីក្រុង​សេអ៊ូល ដោយ​កើត​ឡើង​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៧ មក​ម្ល៉េះ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា