ត្រកូល​ G នឹង​​ចូល​រណ្ដៅ​មរណៈ​នៅ​ឆ្នាំ​ ២០១៨ នេះ​

  • 2018-01-04 02:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​សារព័ត៌មាន​ The Investor របស់​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ LG នឹង​ឈប់​ប្រើ​ឈ្មោះ​ G ត​ទៅ​ទៀត​​នៅ​ឆ្នាំ​ ២០១៨ នេះ​ ដែល​ឈ្មោះ​នេះ​បាន​ចាប់​ផ្ដើម​ប្រើ​ដំបូង​នៅ​ឆ្នាំ​ ២០១២។

ការ​លើក​ឡើង​នេះ​មាន​ន័យ​ថា​ស្មាតហ្វូន LG G7 ​ដែល​គេ​រំពឹង​ថា​​​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ នឹង​ត្រូវ​ប្ដូរ​​ប្រើ​ឈ្មោះ​ថ្មី​ជា​លើក​ដំបូង។ ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​​បញ្ជាក់​​ថា​ LG កំពុង​ពិចារណា​​ប្រើ​ឈ្មោះ​ដែល​មាន​ភ្ជាប់​ជា​មួយ​នឹង​លេខ​ ២ ខ្ទង់ ជា​ជាង​ការ​ប្រើ​លេខ​ត្រឹម​មួយ​ខ្ទង់​ដូច​ពី​មុន​ ដោយ​សារ​មិន​ចង់​ឲ្យ​អតិថិជន​គិត​ថា​វា​ជា​ទូរសព្ទ​ហួសសម័យ​បើ​ប្រៀប​នឹង​ Galaxy S9 និង iPhone X។

ទាក់​ទង​នឹង​ការ​ប្ដូរ​ឈ្មោះ​នេះ​ LG ក៏​បាន​ចេញ​មុខ​បញ្ជាក់​ជា​ផ្លូវ​ការ​​ដោយ​បាន​ពន្យល់​ថា ៖ "ការ​ប្ដូរ​ឈ្មោះ​ទូរសព្ទ Flagship (ទូរសព្ទ​កំពូល​ប្រចាំ​ឆ្នាំ) ​មិន​មែន​ជា​រឿង​ថ្មី​ទេ ហើយ​ Samsung និង Apple ក៏​បាន​ធ្វើ​ដូច​គ្នា​នេះ​សម្រាប់​ទូរសព្ទ​ Flagship របស់​ពួក​គេ​ដែរ​”៕

​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង