យក​ iPhone ចេញ​ ១០ ឆ្នាំ​មុន​​ មក​​ប្រៀប​​ iPhone X ​បាន​ដឹង​ខុស​គ្នា​មេឃ​និង​ដី

  • 2018-01-04 03:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១០ ឆ្នាំ​ជា​រយៈពេល​ដ៏​យូរ​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ នៅ​ឆ្នាំ​ ២០០៧ ជា​ឆ្នាំ​ដែល​ iPhone ទើប​នឹង​កើត​ដែរ។ ស្រប​ពេល​ដែល​ការ​ឌីហ្សាញ​ និង​មុខងារ​ បាន​វិវត្តន៍​ជា​ច្រើន​ក្នុង​រយៈពេល​ ១០ ឆ្នាំ​ ចុះ​​កាមេរ៉ា​​ទូរសព្ទ​មាន​ការ​ប្រែ​ប្រួល​ដូច​ម្ដេច​ខ្លះ?

​​​ត​ទៅ​នេះ​ជា​ការ​ប្រៀប​ធៀប​​ពី​រូបភាព​ថត​ចេញ​ពី​ iPhone X ជា​មួយ​នឹង​រូបភាព​ថត​ដោយ​ប្រើ​ iPhone ចេញ​កាល​ពី​ ១០ ឆ្នាំ​មុន ៖

Interface កម្មវិធី​ថត​រូប

នៅ​លើ​ iPhone ស៊េរី​ដំបូង​​មាន​តែ​ប៊ូតុង​ចុច​ថត​រូប​មួយ​ប៉ុណ្ណោះ មិន​មាន​មុខងារ​​ថត​​រូប​ Panorama, Slow Motion, Time Lapse ឬ Portrait Mode ដូច​ជា​ iPhone X នោះ​ទេ។

រូបភាព​ Portrait និង​ទេសភាព​

iPhone X
iPhone Original

រូបភាព​ទាំង​ពីរ​ខាង​លើ​ជា​រូបភាព​ថត​ចេញ​ពី​ iPhone X ដែល​មាន​ប្រើ​មុខងារ​ Portrait Mode ជា​មួយ​នឹង​រូបភាព​ថត​ចេញ​ពី​ iPhone ជំនាន់​ដំបូង។

iPhone X
iPhone Original

ចូល​ដល់​ប្លង់​ទី​ពីរ​ ពេល​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​រូបភាព​ថត​ដោយ​ iPhone ជំនាន់​ដំបូង​ មិន​មាន​លក្ខណៈ​ព្រាល​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ហាក់​ដូច​ជា​ស្រអាប់​ខ្លាំង​ទៅ​វិញ។

ថត​រូប​ពេល​ងងឹត​

iPhone X
iPhone Original

ក្នុង​ស្ថានភាព​ពន្លឺ​មិន​គ្រប់​គ្រាន់​ កាមេរ៉ា​ដែល​មាន​ Sensor ទំហំ​តូច​ និង​មិន​មាន​មុខងារ​រក្សា​លំនឹង​ OIS ដូច​ជា​ iPhone ជំនាន់​ដំបូង​ មិន​អាច​ចាប់​យក​រូបភាព​បាន​ល្អ​ដូច​ជា​ iPhone X ដែល​មាន​ទាំង​ Sensor ធំ​ និង​មាន​មុខងារ​រក្សា​លំនឹង​ OIS នៅ​លើ​ឡេន​កាមេរ៉ា​ទាំង​ពីរ​តែ​ម្ដង៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង