Bruno Mars និង Cardi B ចាប់​ដៃ​គ្នា​ច្រៀង​បទ "Finesse" Remix (វីដេអូ)

  • 2018-01-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ពុធ តារា​ចម្រៀង​ Bruno Mars បាន​ចេញ​បទ​ចម្រៀង​ថ្មី​ជា​ Remix ​របស់​បទ​ចម្រៀង "Finesse" ដែល​ជា​បទ​ចម្រៀង​​របស់​លោក​កាល​ពី​ឆ្នាំ ២០១៦ ដែល​ចូលរួម​ច្រៀង​ដោយ​តារា​ចម្រៀង​រ៉េប​ស្រី​ដ៏​ល្បី Cardi B។

តារា​ចម្រៀង Bruno Mars បាន​​បង្ហោះ​រូប​មួយ​សន្លឹក​ក្នុង​​បទ​ចម្រៀង​ថ្មី​របស់​លោក​លើ​គណនី Instagram ប៉ុន្មាន​ម៉ោង​មុន​បទ​ចម្រៀង​នោះ​ចេញ​ជា​ផ្លូវ​ការ។

ក្នុង​រូបភាព​នោះ​ដែរ សង្កេត​ឃើញ​ថា​​ម្ចាស់​បទ "Uptown Funk” និង​ ម្ចាស់​បទ "Bodak Yellow" ស្លៀក​សម្លៀក​បំពាក់​ស្ទីល​ជំនាន់​ឆ្នាំ៩០ដែល​មើល​ទៅ​ពិត​ជា​​ស្អាត​ប្លែក​ទាក់​ភ្នែក​អ្នក​គាំ​ទ្រ​៕

ចង់​ដឹង​បទចម្រៀង​ថ្មី​នេះ​​​​ប្លែក​ភ្នែក​យ៉ាង​ណា​នោះ​ទស្សនា​​​​ទាំង​អស់​គ្នា៖

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា