អបអរសាទរ! រោងភាពយន្តសប្បាយ (Sabay Cinema) ១៣សាល ទទួលស្គាល់តាមកម្រិតស្តង់ដារ INFINITY VISION ពី Disney

  • 2026-09-08 03:13:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងភាពយន្តសប្បាយ (Sabay Cinema) ប្រកាសថា សាលភាពយន្តចំនួន ១៣ របស់ខ្លួនបានឆ្លងកាត់ការធ្វើតេស្ត និងត្រូវបានវាយតម្លៃថាជាប់ ស្តង់ដារ INFINITY VISION ពី The Walt Disney Studios ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់និងយកចិត្តទុកដាក់បំផុត នៅដើមខែ កញ្ញា ឆ្នាំ ២០២៦ នេះ។

ភស្ដុតាងថ្មីពីការទទួលស្គាល់ជាអន្តរជាតិនេះ ត្រូវបានចាត់ទុកថាជាសមិទ្ធផលបន្ថែមមួយទៀតរបស់ រោងភាពយន្តសប្បាយ (Sabay Cinema) ជូនអ្នកទស្សនាក្នុងស្រុក ក្នុងការលើកកម្ពស់គុណភាព បទពិសោធន៍ និងស្ដង់ដារខ្ពស់បំផុត ដែលបំពាក់បច្ចេកវិទ្យាឈានមុខគេជានិច្ច។

តើធ្វើតេស្ដស្ដង់ដារ INFINITY VISION ជាអ្វី? ហើយវាស់លើអ្វីខ្លះ ទើប រោងភាពយន្តសប្បាយ (Sabay Cinema) ទទួលបានភ្លើងខៀវពីស្ទីឌីយ៉ូលំដាប់ពិភពលោក The Walt Disney Studios បែបនេះ?

កម្រិតស្តង់ដារ INFINITY VISION គឺជាការវាស់ស្ទង់កម្រិតស្ដង់ដារដែលទទួលស្គាល់ជាសកល ដែលផ្តោតសំខាន់ទៅលើគុណភាពសាលភាពយន្ត រួមមាន ទំហំអេក្រង់ ប្រព័ន្ធសំឡេង និងគុណភាពរូបភាព។ សាលដែលបំពេញលក្ខខណ្ឌស្ដង់ដារ INFINITY VISION ដាច់ខាតត្រូវមាន៖

  • ទំហំអេក្រង់ ត្រូវមានទទឹងយ៉ាងតិច ១៥ម៉ែត្រ

  • ប្រព័ន្ធសំឡេង Dolby Atmos ឬ 7.1 Surround Sound និង

  • ប្រព័ន្ធបញ្ចាំង (Projector) ដែលមានស្តង់ដារខ្ពស់ផ្នែកពន្លឺ និងគុណភាពរូបភាពកម្រិត 4K។

ជាលទ្ធផលនិងសមិទ្ធផលថ្មីមួយកម្រិតទៀតសម្រាប់រោងភាពយន្តរបស់ខ្មែរ ១០០% ជាម្ចាស់ Sabay Cinema សរុប៣៣សាល គឺមាន ១៣ សាល ស្ថិតក្នុងបញ្ជីស្ដង់ដារ INFINITY VISION។

យ៉ាងណាមិញ ទោះជាក្រៅពីបន្ថែមកម្រិតស្ដង់ដារសកល INFINITY VISION ជាក់ស្ដែងរោងភាពយន្តសប្បាយ (Sabay Cinema) ច្រើនឆ្នាំមកនេះក៏បានបម្រើអតិថិជនរបស់ខ្លួន នូវបទពិសោធន៍ទស្សនាភាពយន្តកម្រិត Premium តាមរយៈ បច្ចេកវិទ្យា៖

  • IMAX នៅរោងភាពយន្តសប្បាយ (Sabay Cinema) AEON Mall សែនសុខ (អ៊ីអន២) និង

  • SCREENX នៅរោងភាពយន្តសប្បាយ (Sabay Cinema) AEON Mall មានជ័យ (អ៊ីអន៣) ដែលជាសាល SCREENX ធំដាច់គេបង្អស់ទូទាំងអាស៊ីអាគ្នេយ៍។ បញ្ជាក់លើការវិនិយោគលើបច្ចេកវិទ្យា និងគុណភាពសាលភាពយន្ត Sabay Cinema បញ្ជាក់ថានេះជាផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ខ្លួន រាប់ចាប់ពី IMAX និង SCREENX រហូតដល់ INFINITY VISION។

បន្ថែមថា “ក្នុងនាមជា រោងភាពយន្តក្នុងស្រុក ទិសដៅរបស់យើងគឺមិនឈប់ទ្រឹងត្រឹមអ្វីដែលយើងមានរួចហើយ និងទើបនឹងសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែយើងក្នុងនាមជាខ្មែរ យើងនឹងប្ដេជ្ញាខិតខំបន្តនាំយកបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗបំផុតជាហូរហែរច្រើនទៀត ជូនអ្នកទស្សនានៅកម្ពុជា។”

ដោយ៖ តារា