ទី​បំផុត Oppo F5 ទាំង ៣ សេរ៊ី បញ្ចេញ​លក់​លើ​ទីផ្សារ​កម្ពុជា​អស់​ហើយ

  • 2018-01-06 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Oppo បាន​បញ្ចេញ​សេរ៊ី​ទូរសព្ទ​ចុង​ក្រោយ​របស់​ខ្លួន​ហើយ គឺ Oppo F5 Youth កាល​ពី​ព្រឹក​មិញ​នេះ នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន បន្ទាប់​ពី​ចេញ​លក់ Oppo F5 6GB និង Oppo F5 ធម្មតា កាល​ពី​ខែ​វិច្ឆិកា ២០១៧។

F5 ទាំង ៣ ស៊េរី​នេះ មាន​រាង​ដូច​គ្នា ហើយ​នៅ​តែ​ជា​ទូរសព្ទ​ជំនាញ​ថត​រូប Selfie ដដែល តែ​ខុស​គ្នា​ត្រង់​ទំហំ​កាមេរ៉ា RAM និង​ទំហំ​ម៉ាស៊ីន។ ចង់ដឹង​លម្អិត​ពី​តម្លៃ និង​លក្ខណៈ​សម្បត្តិ​របស់ Smartphone ទាំង​នេះ សូម​តាម​ដាន​ខាង​ក្រោម៖

១. Oppo F5 Youth

  • តម្លៃ ២៦៩ ដុល្លារ
  • អេក្រង់ ៦ អ៊ីញ Full HD
  • កាមេរ៉ា​មុខ 16 MP ក្រោយ 13 MP
  • RAM 3 GB
  • ទំហំ​ម៉ាស៊ីន 32 GB
  • មាន​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ ស្កេន​ខ្ចៅ​ដៃ មុខងារ AI Beauty, Slow Shutter និង Super Zoom, Eye Protection Mode, Screen off Gesture ជាដើម។

២. Oppo F5

  • តម្លៃ ២៩៩ ដុល្លារ
  • អេក្រង់ ៦ អ៊ីញ Full HD
  • កាមេរ៉ា​មុខ 20 MP ក្រោយ 16 MP
  • RAM 4 GB
  • ទំហំ​ម៉ាស៊ីន 32 GB
  • មាន​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ ស្កេន​ខ្ចៅ​ដៃ មុខងារ AI Beauty, Slow Shutter និង Super Zoom, Eye Protection Mode, Screen off Gesture ជាដើម។

៣. Oppo F5 6GB

  • តម្លៃ ៣៩៩ ដុល្លារ
  • អេក្រង់ ៦ អ៊ីញ Full HD
  • កាមេរ៉ា​មុខ 20 MP ក្រោយ 16 MP
  • RAM 6 GB
  • ទំហំ​ម៉ាស៊ីន 64 GB
  • មាន​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ ស្កេន​ខ្ចៅ​ដៃ មុខងារ AI Beauty, Slow Shutter និង Super Zoom ក៏ដូចជា Eye Protection Mode, Screen off Gesture ជាដើម។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី Oppo F5 Youth សូម​ចូល​ទៅ​ផេក​ហ្វេសប៊ុក Oppo

អត្ថបទ៖ វិទូ