ទីបំផុតកូរ៉េខាងជើង និងខាងត្បូង យល់ព្រមបើកកិច្ចពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ
- 2018-01-05 07:51:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតកូរ៉េខាងជើង និងខាងត្បូង យល់ព្រមបើកកិច្ចពិភាក្សាគ្នានៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងរៀបចំកិច្ចពិភាក្សាផ្លូវការមួយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ក្រោយពីលោក គីម ជុងអ៊ុន ប្រកាសថា លោកកំពុងពិចារណាបញ្ជូនប្រតិភូទៅកាន់ក្រុង Pyeongchang ដើម្បីចូលរួមកីឡាអូឡាំពិករដូវរងា។
សេចក្ដីព្រមព្រៀងនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកទើបប្រកាសកាលពីប៉ុន្មានម៉ោងមុនថា យល់ព្រមតាមសំណើរបស់កូរ៉េខាងត្បូង ផ្អាកការធ្វើសមយុទ្ធនៅខែកុម្ភៈក្រោយ។ នេះជាកិច្ចពិភាក្សាផ្លូវការលើកដំបូងរវាងកូរ៉េទាំង២ ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥។
កិច្ចពិភាក្សាផ្ទាល់រវាងភាគីទាំង២ នឹងរៀបចំឡើងនៅថ្ងៃអង្គារ ទី៩ ខែមករា ពោលគឺរំលងថ្ងៃខួបកំណើត មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ១ថ្ងៃ នៅឯផ្ទះ Peach House នៃតំបន់ព្រំដែន Panmunjom ស្ថិតនៅខាងកូរ៉េខាងត្បូង ដោយមានប្រធានបទអំពីភាពអាចទៅរួចនៃការចូលរួមរបស់កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូង (០៩-២៥ កុម្ភៈ ២០១៨) និងការបង្កើនទំនាក់ទំនងរវាងអន្តរកូរ៉េ៕