ប៊ូខាវ នឹងឡើងវាយយកខ្សែក្រវាត់មួយគ្រឿងនៅអារ៉ាប់រួម
- 2018-01-05 09:20:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ូខាវ នឹងឡើងវាយយកខ្សែក្រវាត់មួយគ្រឿងនៅអារ៉ាប់រួម
ចន្លោះមិនឃើញ
អ្នកប្រដាល់អេស្ប៉ាញ Jonay Risco នឹងត្រូវការពារខ្សែក្រវាត់ Enfusion World title ប្រភេទទម្ងន់៧០គីឡូក្រាមទល់នឹងស្ដេចប្រដាល់ថៃ Buakaw Banchamek នៅថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។
ដំណឹងនៃការប្រកួតនេះត្រូវបានប្រកាសលើផេកផ្លូវការរបស់កម្មវិធីប្រកួត Enfusion ហើយវាជាការប្រកួតគូឯក។ Risco ជាជើងខ្លាំងមួយរូបធ្លាប់ប្រកួតជាង៥០ដង នឹងជាម្ចាស់ខ្សែក្រវាត់ World Champion ISKA ផងដែរ។ Enfusion ជាកម្មវិធីប្រដាល់សេរីមួយបង្កើតឡើងនៅឆ្នាំ២០១១ មានការិយាល័យកណ្ដាលនៅប្រទេសហូឡង់ ហើយធ្លាប់រៀបចំកម្មវិធីប្រកួតនៅប្រទេសក្នុងតំបន់អឺរ៉ុបជាច្រើនដូចជា អេស្ប៉ាញ បារាំង និងបែលហ្សិកជាដើម៕