ត្បិត​មិន​សូវ​មាន​គេ​ស្គាល់ តែ​កីឡាករ​រូប​នេះ គឺ​ជា​កីឡាករ​វ័យ​ក្មេង​មាន​ជាង​គេ​លើ​លោក

  • 2018-01-06 09:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Faiq Bolkiah របស់ Leicester City

Faiq Bolkiah បច្ចុប្បន្ន​គឺ​ជា​កីឡាករ​បម្រុង​របស់ Leicester City។ ពូ​របស់​លោក​គឺ​ជា​ស្តេច​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ ឪពុក​របស់​លោក​ធ្លាប់​ចំណាយ ៣៥ លាន​ផោន​ក្នុង​មួយ​ខែ​។ Faiq Bolkiah គឺជា​កីឡាករ​វ័យក្មេង​មាន​បំផុត​មួយ​លើ​ពិភពលោក។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី The Sun។

Faiq Bolkiah ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ ប្រ៊ុយណេ

កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​ចុះ​កិច្ច​សន្យា​២​ឆ្នាំ​ជាមួយ Chelsea ហើយ​លោក​បាន​ចេញ​ទៅ Leicester City កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ បើ​ទោះ​ជា​កីឡាករ មាន​កំណើត​ចេញ​ពី​ត្រកូល​រាជវង្ស​នៃ​ប្រទេស​អ្នក​មាន​ស្តុកស្តម្ភ មក​ពី​តំបន់​ភូមិភាគ​អាស៊ីអាគ្នេយ៍​​រូប​នេះ​បាន​ទៅ​ដល់​ក្លឹប​ធំៗ​នៅ​អង់គ្លេស ប៉ុន្តែ​គេ​មិន​ទាន់​បាន​ចូល​លេង​ពេញ​លេញ​ឡើយ ពោល​គឺ​មាន​ឈ្មោះ​ត្រឹម​ជា​កីឡាករ​បម្រុង។ យ៉ាង​ណា​ក្តី Faiq មិន​បោះបង់​មហិច្ចតា​​ចង់​ក្លាយ​ជា​​តារា​ឆ្នើម​ឡើយ។ បើ​តាម​កុង​ត្រា​​រយៈពេល​៣​ឆ្នាំ យុវជន​របស់ Leicester City រូប​នេះ​នឹង​នៅ​ជាមួយ​ក្លឹប​ដល់​ទៅ​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។ ប្រភព​ខាង​លើ​បន្ត។

Rolls Royce របស់​បងប្អូនជីដូនមួយ Faiq Bolkiah រស់នៅក្នុង​ជីវភាព​ខ្ពង់ខ្ពស់​បំផុតក្នុងប្រទេសរបស់ពួកគេ

Faiq គឺ​ជា​កីឡាករ​វ័យក្មេង​ដែល​មាន​អាកប្បកិរិយា​ស្លូត​បូត។ បើ​និយាយ​អំពី​ឪពុក​របស់ Faiq វិញ​គឺ ព្រះ​អង្គម្ចាស់ Jefri Bolkiah ប្រភព​ខាង​លើ​បាន​រៀបរាប់​ថា​គឺ​ជា​ playboy របស់​រាជវង្ស​ស៊ុលតង់​ប្រទេស​ប្រ៊ុយណេ។ Jefri ចាយ​លុយ​ដូច​ក្រដាស។ លោក​ចាយ​អស់​ប្រមាណ ១០ ប៊ីលាន​ផោន (ប្រហែល ២០,៣៥ ប៊ីលាន​ដុល្លារ) ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុង​ក្រោយ។

Faiq និង ឪពុកដែល​ជា​​ព្រះ​អង្គម្ចាស់ Jefri Bolkiah

ប្រភព​ខាង​លើ​បន្ត​ថា មាន​ពេល​មួយ​នោះ Jefri ចំណាយ​​ជាង ៤៧,៥ លាន​​ដុល្លារ​លើ​រថយន្ត នាឡិកា និង ប៊ិច​ធ្វើ​ពី​មាស​ពណ៌​ស និង ចាយ​ជាង ១,៣​ លាន​ដុល្លារ​ផ្សេង​ទៀត​លើ​កម្មវិធី​ជប់លៀង​ជាមួយ​នារីស្អាតៗ។

ខុស​ពី​ឪពុក Faiq បានប្តេជ្ញា​ថា​នឹង​គេច​ឲ្យ​ផុត​ពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុកស្តម្ភ​ទាំង​នោះ។ លោក​បាន​និយាយ​ថា "ខ្ញុំ​ចាំថា​ ខ្ញុំ​ធ្លាប់​លេង​បាល់​តាំង​ពី​តូច ហើយ​តែង​តែ​ចូលចិត្ត​ទៅ​ក្រៅ​មាន​បាល់​នៅ​ជាប់​នឹង​ជើង"។ ប្រភព​ខាង​លើ​បន្ត៕

រាជវាំង​ព្រះចៅ​ស៊ុលតង់ ពោរពេញ​ទៅ​ដោយ​មាស

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម