Samsung ត្រៀមផលិតទូរទស្សន៍អេក្រង់ទំហំ ១៤៦ អ៊ីញ
- 2018-01-08 02:37:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ត្រៀមផលិតទូរទស្សន៍អេក្រង់ទំហំ ១៤៦ អ៊ីញ
ចន្លោះមិនឃើញ
កាលពីឆ្នាំទៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ ២០១៧ Samsung បានប្រកាសចេញទូរទស្សន៍ទំហំ ១៤៦ អ៊ីញ ដែលអាចជាគូប្រជែងរបស់រោងកុន ហើយពេលនេះក្រុមហ៊ុនបានត្រៀមរួចរាល់ដើម្បីផលិតទូរទស្សន៍អេក្រង់យក្សនេះសម្រាប់អតិថិជន។
ទូរទស្សន៍ឈ្មោះ The Wall នេះប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនឹងបច្ចេកវិទ្យា MicroLED ដែលដំណើរការដោយមិនត្រូវការ Backlight និងអាចផលិតជាទំហំធំបានដោយសារការរចនាបែប Modular របស់វា។ ព័ត៌មានអំពីទូរទស្សន៍នេះមានមិនច្រើននៅឡើយទេ ប៉ុន្តែដឹងថាវាអាចបញ្ចេញពន្លឺបានភ្លឺល្អ ហើយស្ទើរតែឥតខ្ចោះពេលមើលពីគ្រប់ជ្រុង។
ព័ត៌មានអំពីទូរទស្សន៍អេក្រង់ ១៤៦ អ៊ីញ នឹងមានកាន់តែច្រើន ក្រោយពីការតាំងបង្ហាញក្នុងកម្មវិធី CES ឆ្នាំ ២០១៨ ត្រូវបញ្ចប់៕