Twitter ប្រាប់​មូលហេតុ​មិន​បិទ​គណនី​លោក​ ដូណាល់​ ត្រាំ​

  • 2018-01-08 03:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​ទំនាក់​ទំនង​ Twitter ​​ទទួល​បាន​ការ​ស្នើ​សុំ​ជា​ច្រើន​លើក​ច្រើន​សារ​ ឲ្យ​បិទ​គណនី​​លោក​ ដូណាល់​ ត្រាំ​ តាំង​ពី​ឆ្នាំ​ ២០១៦ មក​ម្ល៉េះ។ ការ​ស្នើ​សុំ​នេះ​ដោយ​សារ​តែ​លោក​ ត្រាំ​ បាន​ប្រើ​ពាក្យ​ពេចន៍​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​លើ​ Tweet របស់​ខ្លួន។

ជាក់​ស្ដែង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​មាន​​ Tweet មួយ​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ដែល​បណ្ដាល​ឲ្យ​កាន់​តែ​មាន​ភាព​តានតឹង​ជា​មួយ​នឹង​កូរ៉េ​ខាងជើង​ ទាក់​ទង​នឹង​សង្គ្រាម​​នុយក្លេអ៊ែរ។ ទោះ​បី​ជា​មាន​​ខ្លឹម​សារ​ដែល​ញុះញង់​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ក្ដី​ ប៉ុន្តែ​ Tweet នេះ​​នៅ​តែ​មាន​វត្តមាន​លើ​ Twitter។

ទាក់​ទង​នឹង​បង្ហាញ​នេះ​ Twitter ក៏​បាន​ចេញ​មុខ​បកស្រាយ​ថា​ ៖ "មេដឹកនាំ​ជាប់​ឆ្នោត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សន្ទនា​ ដោយ​សារ​ឥទ្ធិពល​របស់​ពួក​​គេ (លោក​ ត្រាំ) មក​លើ​សង្គម​របស់​ពួក​យើង​។ Block មេដឹកនាំ​ពិភពលោក​ពី​ Twitter ឬ​លុប​ចោល​ Tweet របស់​ពួក​គេ អាច​នឹង​​លាក់​បាំង​​ព័ត៌មាន​សំខាន់​​ដែល​​មហាជន​​អាច​មើល​ឃើញ​​​ ដើម្បី​មាន​ការ​​ជជែក​វែកញែក។ វា​មិន​ត្រឹម​តែ​បិទ​សំឡេង​​មេដឹកនាំ​រូប​នោះ​ទេ ប៉ុន្តែ​​វា​​ក៏​នឹង​​រារាំង​ការ​ពិភាក្សា​សំខាន់​ជុំវិញ​ពាក្យ​សម្ដី​ និង​សកម្មភាព​របស់​ពួក​គេ​ផង​ដែរ”។

​​​​​​​​​​​​​​​ទន្ទឹម​នឹង​នេះ​ Twitter ក៏​បាន​ណែនាំ​​ឲ្យ​គណនី​ដទៃ​ទៀត​​ត្រូវ​តែ​អនុវត្តន៍​តាម​លក្ខណ​របស់​ក្រុមហ៊ុន​ ដើម្បី​ជៀសវាង​ពី​ការ​បិទ​គណនី៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម