ជឿអត់? Taeyang មិន​ខ្ចី​ខ្វល់ ទោះ​ CL ចំហ​១​​ល្វែង​លើ​ចំពោះ​មុខ​

  • 2018-01-08 09:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រួម​ផលិតកម្ម​ Taeyang CL និង Oh Hyuk បាន​ធ្វើ​ដំណើរ​ និង​ស្នាក់​នៅ​​វិឡា​១ក្នុង​តំបន់ Gangneung។

ក្នុង​ដំណើរ​កម្សាន្ត​នេះ Taeyang ហាក់​មាន​ក្ដី​រំភើប​ខ្លាំង​ ដោយ​លោក​បាន​ច្រៀង​រាំ​ និង​រត់​ទៅ​មក​ដោយ​ក្ដី​អំណរ​។ ពួក​គេ​បាន​បន្ត​ឆែក​ឆេ​កន្លែង​ដែល​ខ្លួន​នឹង​ស្នាក់។ ភ្លាម​នោះ​ CL ស្រាប់​តែ​មាន​អារម្មណ៍​ខុស​ប្រក្រតី​ចំពោះ​បន្ទប់​ទទួល​ភ្ញៀវ ក្រោយ​ពេល​ឃើញ​មានអាង​ងូត​ទឹក​១​នៅ​ចំកណ្ដាល​តែ​ម្ដង។

នាង​បាន​ពោល​ថា៖ "វា​ពិត​ជា​ចម្លែក​ណាស់ ដែល​គេ​យក​អាង​ងូត​ទឹក​មក​ដាក់​នៅ​កន្លែង​នេះ"។ ពេល​នោះ Taeyang បាន​ចំអក​ឲ្យ​នាង​ថា កុំ​បារម្ភ​អី​ គេ​មិន​ខ្វល់​ឡើយ បើ​ទោះ​ជា​នាង​ចំហ​​១កំណាត់​​ខ្លួន ដេក​ត្រាំ​ទឹក​​នៅ​ទី​នេះ​​ក៏​ដោយ។

ចំពោះ​សម្ដី​នេះ CL បាន​សួរ​បញ្ជាក់​វិញ​ទៀត​ថា "ហេតុអ្វី?" Taeyang ឆ្លើយ​ថា គេ​ចូល​ចិត្ត​លេង​សើច​ជា​មួយ​នាង ហើយ​សម្រាប់​លោកCL គេ​ប្រៀប​ដូច​ជា​ប្អូន​ស្រី​គេដូច្នោះ​ដែរ៕​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី