Sam Smith និង Brandon Flynn គ្រោង​រៀប​ការ​នៅ​ប្រទេស​អូស្ត្រាលី?

  • 2018-01-09 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Sam Smith និង​តួអង្គ​ក្នុង​រឿង “13 Reasons Why” តារា​សម្ដែង Brandon Flynn បាន​ប្រកាស​ពី​ទំនាក់​ទំនង​អ្នកទាំងពីរជា​សាធារណៈ​នៅ​ចុង​ឆ្នាំ ២០១៧ ហើយ​ថ្មី​ៗ​នេះ​បើ​តាម​​វិប​សាយ New Idea បាន​​ទទួល​ពាក្យ​ចចាម​អារ៉ាម​​ពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ប្រុស​ទាំង​២​រូប​នេះ។

បើ​តាម​ប្រភព​​មួយ​បាន​ប្រាប់​ថា​គូ​ស្នេហ៍​មួយ​គូ​នេះ​​​កំពុង​គិត​ពី​គម្រោង​រៀប​ការ​ក្នុង​ប្រទេស​អូស្ត្រាលី​តាម​ច្បាប់​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា។ ប្រភព​នោះ​បាន​និយាយ​ថា៖ " Sam គិត​ថា​វា​ជា​ទី​កន្លែង​មួយ​ដែល​ល្អ​សម្រាប់​រៀប​អាពាហ៍ពិពាហ៍"។

គូ​ស្នេហ៍​តារា​ភេទ​ដូច​គ្នា​នេះ​បាន​ស្នាក់​នៅ​ទី​ក្រុង​ស៊ីដនី​ចាប់​តាំង​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ហើយ​ថែម​ទាំង​បាន​ចំណាយ​ពេល​សម្រាក​ជាមួយ​គ្នា​មុន​ពេល​តារា​ចម្រៀង Sam Smith ​សម្ដែង​​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី Nova's Red Room នៅ​ថ្ងៃ​ចន្ទ ទី​១៥ នៅ​ឯ ​Opera House ក្នុង​ទីក្រុង​ស៊ីដនី​ផង​ដែរ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ តារា​ទាំង​២​រូប​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​​​ចេញ​ពី​ភោជនីយដ្ឋាន Jonah នៅ​ឆ្នេរ​ Palm Beach ដែល​ជា​កន្លែង​ដ៏​ល្បី​សម្រាប់​រៀប​អាពាហ៍ពិពាហ៍។

ចំណែក​ Sam Smith វិញ​បាន​និយាយ​ថា វា​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ជឿ​ជាក់​ថា លោក​ទទួល​បាន "​ភាព​សប្បាយ​រីករាយ​ពិត​ប្រាកដ" នេះ​បើ​តាម​ទស្សនាវដ្ដី V Magazine ៕

ប្រភព៖ Nova 919   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី